adverise with khmeread 43c46686 6445 4aa1 8809 204db0a3f74a

ចាប់ខ្លួន​ទាន់ កុំ​អី​អស់​ម៉ូតូ​ខាន​ជិះ​

    ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង៧ ​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៧៤២ ផ្លូវ​លេខ​៦២ ក្រុមទី​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឡា សុខ​ឡេង ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកណ្តាល។​

    ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ អ៊ឹង ថង ភេទ​ប្រុស អាយុ៣៩​ឆ្នាំ មុខរបរជួសជុល​នាឡិកា​ស្នាក់​ផ្ទះកើតហេតុ​ខាងលើ​។​ ម៉ូតូ​ដែល​ចោរលួច​ម៉ាក HONDA C125 ពណ៌​ខ្មៅ ភ្នំពេញ 1AP-5450។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅក្នុង​ផ្ទះ ហើយ​កំពុងតែ​រៀបចំ​ងូតទឹក ខណៈពេល​នោះ ជនរងគ្រោះ​បាន​មើល​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ក៏​បានឃើញ​ជនសង្ស័យ យក​កូនសោ​ម៉ូតូ​ពី​ក្នុង​ខោ​ប៉ៅ យកមក​ចាក់​កាច់ក​ម៉ូតូមួយគ្រឿង។ ក្រោយមក​ជនរងគ្រោះ​បានចេញ​ពីក្នុងផ្ទះ ដើម្បី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ពេលនោះសមត្ថកិច្ច​បានមក​ដល់ ហើយ​បាន​ជួយ​អន្តរាគមន៍​នាំយក​សង្ស័យ និង​វត្ថុតាង​កូនសោ​ម៉ូតូ ០២ យកមក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​។​

    បច្ចុប្បន្ន ជនសង្ស័យ​ខាងលើត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់