adverise with khmeread 2c7c1bac c489 4ebd a322 3ecf3358323d

ឆក់យក​ទូរស័ព្ទ​ពី​ជនបរទេស​បាន​ហើយ ព្រះ​មិន​ជួយ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​បឹង​កេងកង​២​ចាប់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ ​និង​៣០​នាទី យប់​នៅ​ចំណុច មុខផ្ទះ​លេខ​១៧៦បេ ផ្លូវ​១៨៣ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ស៊ិន ពិន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១២១ ផ្លូវ​១៣០ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។ បង្ក្រាប​មិនបាន ឈ្មោះ ម៉ន ភេទ​ប្រុស អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ក​ម្ពា​ស់​ប្រហែល​១,៦០​ម៉ែត្រ សម្បុរ​ស្រអែម សក់​ខ្លី ផ្ទះ​នៅ​ម្តុំ​សឡា​។ ចំណែក​ជនរងគ្រោះ ជនបរទេស​(​ទាក់ទង​រក​មិនទាន់​ឃើញ​)​។ 

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ស៊ិន ពិន បាន​បើក​ម៉ូតូ​ម៉ា​កនិច ពណ៌​ស​ខៀវ គ្មាន​ស្លាក​លេខ លេខ​តួ​ម៉ាស៊ីន ២០២១២៧ ឌុប​បក្ខពួក​ម្នាក់ទៀត ឈ្មោះ ម៉ន ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ជនបរទេស​មិន​ស្គាល់ឈ្មោះ​នៅ​ចំណុច​មុខផ្ទះ​លេខ​១៧៦​បេ ​ផ្លូវ​១៤៣ ក្រុមទី​៥៤ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ភ្នំពេញ បានសម្រេច​ហើយ​បើក​ម៉ូតូ​គេចខ្លួន​តាម​បណ្តោយ​ផ្លូវ​១៤៣ ពី​ជើង​ទៅ​ត្បូង​។ 

    ពេល​បើក​មកដល់​ផ្លូវកែង​ក៏បាន​បុក​ នឹង​រថយន្ត​អ្នកដំណើរ​បណ្តាលឱ្យ​ដួល រួច​ស្ទុះ​បើក​រត់គេចខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច ល្បាត​ក្បែរ​នោះ​ឃើញ​ក៏​ស្ទាក់​ចាប់បាន​ជនល្មើស​ម្នាក់​ឈ្មោះ ស៊ិន ពិន នាំមក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កេងកង​ទី​២ រួម​និង​វត្ថុតាង​ម៉ូតូ​ជិះ ធ្វើ​សកម្មភាព ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។ 

    ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ន បានន​រត់គេចខ្លួន​រួច​។ ភ្លាម​នោះដែរ​ជនរងគ្រោះ​ដែលជា​ជនបរទេស​បាន​តាម​មកពី​ក្រោយ ហើយ​យក​ទូរស័ព្ទដៃ​របស់ខ្លួន​វិញ រួច​ជិះ​ម៉ូតូ​រ៉ឺម៉ក​ចេញទៅ​បាត់​ដោយ​មិន​រវល់​ដាក់ពាក្យ​បណ្តឹង​។ ក្រោយពេល​កើតហេតុ ប៉ូលិស​បាន​ទាក់ទង​រក​ជនរងគ្រោះ មក​ដាក់​ពាក់​បណ្តឹង​ដែរ តែ​ទាក់ទង​រក​មិនទាន់​ឃើញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់