adverise with khmeread 2014111720650 hinh tan cang sai gon 01

វៀតណាម​ត្រូវការ​ពេល ២០ ឆ្នាំ​ទៀត​ទើប​តាម​ទាន់​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ឆ្នាំ ២០១០

​    ​យ៉ាងយូរបំផុត​នៅត្រឹម​ឆ្នាំ​២០៣៥ ប្រជាជន​វៀតណាម​វៀតណាម​ភាគច្រើន​នឹងមាន​ជីវភាព​ល្អប្រសើរ​។ ប្រជាជន​ចំនួន​៥៤​លាន​នាក់​ក្នុងចំណោម​ប្រជាជន​វៀតណាម​ចំនួន​១០៨​លាន​នាក់​នឹង​រស់​នៅតាម​ទីក្រុង ហើយ ១/៥ នៃ​ប្រជាជន​សរុប​នឹង​ទៅជា​មនុស្ស​ចាស់​។ នេះ​បើតាម​សារព័ត៌មាន VietNamNet Bridge ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​យោងតាម​ការស្រាវជ្រាវ​របស់​ធានា​គារ​ពិភពលោក និង ក្រសួងផែនការ​និង​វិនិយោគ​របស់​វៀតណាម​
​នៅក្នុង​របាយការណ៍​ឆ្នាំ​២០៣៥ បាន​បង្ហាញថា វៀ​ណា​ម​អាច​នឹង​សម្រេចបាន​ប្រាក់ចំណូល​ប្រហែល ១៥.០០០ ដុល្លារ​ក្នុង​ម្នាក់ ប្រសិនបើ​សេដ្ឋកិច្ច​វៀតណាម​នៅ​រក្សា​កំណើន​លូតលាស់​នៅ​អត្រា ៥ ភាគរយ​ក្នុង​មួយឆ្នាំ​។​

​    ​តាម​ផែនការ​ដ៏​ល្អ​បំផុត​នេះ នៅ​ឆ្នាំ​២០៣៥ វៀតណាម​នឹង​អាច​សម្រេចបាន​ការអភិវឌ្ឍ​ប្រទេស​ក្នុង​កម្រិត​មួយ​ដូច​ការរីកចម្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១០ ឬ ២០១៣​។​

​    ​នៅក្នុង​ផែនការ​មួយទៀត​ដែល​គាំទ្រ​ដោយ​ក្រុម​អ្នកឯកទេស​នោះបាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​វៀតណាម​អាច​កើនឡើង​ដល់ ១៨.០០០ ដុល្លារ​ក្នុង​ម្នាក់ គឺ​នៅពេលដែល​អត្រា​លូតលាស់​សេដ្ឋកិច្ច​របស់ខ្លួន​អាច​រក្សាបាន​នៅ​កំណើត​រីកចម្រើន ៦ ភាគរយ​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល ២០ ឆ្នាំ​ខាង​មុននេះ​។​

​    ​នេះ​មានន័យថា​នៅ​ឆ្នាំ ២០៣៥ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​វៀ​ណា​ម​នឹង​ស្មើនឹង​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​២០១០​។​

​    ​ការរីកចម្រើន​សេដ្ឋកិច្ច​វៀតណាម​នៅ​រយៈពេល ២០ ឆ្នាំ​បន្ទាប់ គឺអាច​៧​ភាគរយ​ក្នុង​មួយឆ្នាំ ហើយ GDP របស់​វៀតណាម​នឹង​អាច​កើន​ដល់ ២២.២០០ ដុល្លារ​ក្នុង​ម្នាក់ គឺ​ស្មើនឹង​ប្រទេស​កូរ៉េខាងត្បូង ចិន និង​កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ​២០០០ ឬ​ស្មើនឹង​ប្រទេស​ម៉ាឡេស៊ី​កាលពី​២០១៣ ដោយ​ដើរ​ទាន់​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី និង ហ្វីលីពីន​៕

adverise with khmeread
ប្រភព៖ VietNamNet Bridge

មតិយោបល់