adverise with khmeread Stott hill farm

អា​ថ៍កំ​បាំង​នៃ​ផ្លូវ​ហាយវ៉េ​ធ្វើ​វាង​វាលស្រែ​ចម្ការ​មួយ​ត្រូវបាន​លាតត្រដាង​

​    ​អា​ថ៍កំ​បាំង​ជុំវិញ​ផ្ទះ​កសិដ្ឋាន​មួយ​នៅ​ចំ​កណ្ដាលផ្លូវ​ហាយវ៉េ M62 ទីបំផុត​ត្រូវបាន​លាតត្រដាង បន្ទាប់ពី​ឯកសារ​ចាស់​មួយ​ឱ្យតម្រុយ​។​

​    ​ផ្លូវ​ហាយវ៉េ​នេះ​ត្រូវបាន​បង្កើត​ជុំវិញ​ទីក្រុង​តូច Huddersfield ក្នុង​ទីក្រុង Yorkshire អំឡុង​ឆ្នាំ ១៩៦០ ប៉ុន្ដែ​វិស្វករ​ត្រូវ​បង្ខំចិត្ត​បង្វែរ​ផ្លូវ​នៅ​ជុំវិញ​កសិដ្ឋាន Stott Hall ។​

​    ​ជាច្រើន​ឆ្នាំកន្លងមក មាន​ពា​ក្រ​ចចាមអារ៉ាម​មួយ​ថា មូលហេតុ​ដែល​ផ្លូវ​ធ្វើ​វាង​កសិដ្ឋាន​នេះ​គឺ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចៀម​ឈ្មោះ Ken Wild បាន​បដិសេធ​លក់​ដីរ​បស់​គាត់​ទៅ​រដ្ឋាភិបាល នៅពេល​គម្រោង​ត្រូវបាន​សាងសង់​។​

​    ​ឯកសារ​ដែល​ត្រូវបាន​បង្ហាញ​ដំបូង​ក្នុង ១៩៨៣ ដោយ​សម្ភាសន៍​លោក Wild ជា​អ្នក​ដែល​រស់នៅ​ទីនោះ​ជាមួយ​ប្រពន្ធ និង​ចៀម​របស់គាត់ បាន​និយាយថា​វា​មិន​ពិត​ទេ​ដែល​គាត់​បដិសេធ​រដ្ឋាភិបាល​ដើម្បី​ប្ដូរ​ទីលំនៅ​។​

​    ​គាត់​បាន​ប្រាប់​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា ផ្ទះ​មិន​ត្រូវបាន​កម្ទេច​ដោយសា​រ​ផ្លូវ​សាងសង់​លើ​ភូមិសាស្ត្រ​សម្បូរ​ថ្ម ដែល​វា​នឹង​ពិបាក​ខ្លាំង​ក្នុងការ​សាងសង់​ផ្លូវ​ហាយវ៉េ​។​

​    ​អ្នកកាសែត​លោក Michael Clegg ជា​អ្នក​ដែល​សរសេ​របាយការណ៍​និយាយថា "​ទីតាំង​ភូមិសាស្ត្រ​សម្បូរ​ទៅដោយ​ដុំថ្ម​នៅ​ខាង​ក្រោមផ្ទះ​កសិដ្ឋាន​នោះ​មានន័យថា​វា​ជាក់ស្ដែង​ពិបាក​សម្រាប់​វិស្វករ​ក្នុងការ​បំផ្ទុះ ឬក៏​កម្ទេច​វា​ខ្លាំងណាស់​"៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់