adverise with khmeread 5fa9691e 8579 4f09 a68c 76a6afa3dab2   copy

ចំណាស់​នឹង​ហើយ​លួច​មាន​សា​ហាយ​ស្មន់​....​បង្កើតឱ្យមាន​អំពើ​ឃា​កម្ម​

    ស្វាយរៀង ៖ ស្ត្រី​វ័យ​ចំណា​សមាន​ប្តី ហើយ​លួច​មាន​សា​ហាយ​ស្មន់​ជួបគ្នា​រួមរក្ស​នៅ​កណ្តាល​វាលស្រែ ត្រូវ​ប្តី​តាម​ទាន់​វាយ​តួ​ប្រុស​រំលោភ​រហូតដល់​ស្លាប់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    អំពើហិង្សា​ផ្លូវភេទ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៥០​នាទី​យប់ ថ្ងៃទី​៩ ខែមិថុនា ​ឆ្នាំ​២០១៦ នៅត្រង់ចំណុច ភូមិ​បឹង​ក្រៀល ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។​

    ប៉ូ​លិ​សិ​យាយ​ថា អំពើ​ឃាត​កម្មនេះ បង្កឡើង​ដោយ ជនសង្ស័យឈ្មោះ​ងួន សា​ខន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​កើតហេតុ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ូ​វ ខេង អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

    ប៉ូលិស​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត​ឃាត​កម្មនេះ ដោយសារ​ជនរងគ្រោះ លួច​មាន​សហាយស្មន់ ជាមួយ​ប្រពន្ធ​ជនសង្ស័យ​ដែលមាន​អាយុ​ជាង​៥០​ឆ្នាំ​ជា​យូរ​ថ្ងៃខែ​មកហើយ និង តែងតែ​ណាត់​ជួបគ្នា​រួមរក្ស​ជារឿយៗ។​

    លុះ​នៅ​ថ្ងៃកើតហេតុ ពេល​ជនសង្ស័យ​តាម​ទាន់ កំពុងតែ​រួមភេទ​ជាមួយ​ជនរងគ្រោះ នៅ​វាលស្រែ ជនសង្ស័យ បាន​វាយ​ទៅលើ​ជនរងគ្រោះ និង​បាន​ចាប់​ក្បាល​ជនរងគ្រោះ បោក​ទៅ​និង​ដី ហើយ​ជាន់ក​ថែមទៀត ប​ណ្តា​ល​ផ្អើល​ដល់​ពល​រដ្ន​ពេញ​ភូមិ នាំគ្នា​លើក​ជនរងគ្រោះ​ដាក់​រថយន្ត យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ តែ​ជា​អកុសល​ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​តែម្តង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់