adverise with khmeread 1

ស្អាត​ហើយ​ចេះ​ច្រើន​ភាសា​ទៀត​! ​ផលិតកម្ម YG Entertainment បង្ហាញ​សមាជិក​ថ្មី​ដើមកំណើត​ថៃ Lisa សម្រាប់​ក្រុម​ចម្រៀង​ថ្មី​ទើបនឹង​បង្កើត

​    ​សមាជិក​ទី​ពីរ​នៃ​ក្រុម​ចម្រៀង​ស្រី​ទើប​បង្កើត​ថ្មី (​មិនទាន់​បញ្ចេញ​ឈ្មោះ​) របស់​ផលិតកម្ម YG Entertainment ត្រូវបាន​បង្ហាញ ហើយ​នាង​មាន​ឈ្មោះថា Lisa ។​

​    ​ស្រដៀង​គ្នា​នឹង​ការប្រកាស​សមាជិក​ថ្មី  Jennie Kim កាលពី​សប្តាហ៍​មុន រូបថត​ព្រាងៗ​ជាច្រើន​របស់ Lisa បាន​បោះ​ពុ​ម្ភ​នៅលើ YG-Life ដោយបាន​បង្ហាញ​ពី​សម្រស់​ស្អាត​ទាក់ទាញ​ប្លែក​មុន​ចូល​ផលិតកម្ម​ផងដែរ​។​

​    ​Lisa គឺ​ទើប​តែមាន​វ័យ​ត្រឹមតែ ១៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បាន​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ផលិតកម្ម YG Entertainment សម្រាប់​កុងត្រា​រយៈពេល ៥​ឆ្នាំ​ក្នុងនាម​ជា​សិក្ខាកាម​ម្នាក់​។

​    ​ក្រៅពី​និយាយ​ភាសា​ថៃ ដែលជា​ដើមកំណើត​រប​ស់​នាង Lisa ក៏មាន​សមត្ថភាព​និយាយ​អង់គ្លេស កូរ៉េ និង​ជប៉ុន​យ៉ាង​រលូន​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់