adverise with khmeread 13339458 540623079458678 8607836789240318859 n

ឃាត់​ទាំង​មេ​កន្ទុយលេខ​និង​អ្នក​ទៅ​ចាក់​៩​នាក់​នៅ​ក្រុង​បាត់ដំបង​

    បាត់ដំបង ៖ ជនសង្ស័យ​៩​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ឃាត់ខ្លួន​នា​រសៀល​ថ្ង​ទី៩ ខែ មិថុនា ឆ្នាំ ២០១៦ ពាក់ព័ន្ធ​បើក​លេង​កន្ទុយ​លេខឆ្នោត​យួន​ចំនួន ៤ ទីតាំង​ផ្សេងគ្នា​ក្នុង​ក្រុង​បាត់ដំបង។​

    ប៉ូលិស​និយាយថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង​និង​ដោយបាន​ការអនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌ បាន​ដឹកនាំ បញ្ជា​និង​ចូលរួម​ជាមួយ​លោក​វរសេនីយ៍ត្រី ប៉ាង ហៀ​ង អធិការ​ប៉ូលិស​ក្រុង​បាត់ដំបង ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ (ឆ្នោត​យួន) ចំនួន៤ ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ក្រុង​បាត់ដំបង។​

    ប៉ូលិស​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ ប៉ូលិស​ឃាត់​មនុស្ស​ចំនួន ៩ នាក់​(​ស្រី​៦នាក់) មាន​ទាំង​អ្នកលក់ និង​អ្នកទិញ ត្រូវបាន​ឃាត់ខ្លួន រួមទាំង​វត្ថុតាង​មួយចំនួន​ត្រូវបាន​ដកហូត។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩នាក់ ​ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាត់ដំបង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់វិធានការ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់