adverise with khmeread 1

រថយន្តបើកបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់

      ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៧ វត្ដ​ស្រែ​សៀម ឃុំ​ជី​រោ​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ ដោយ​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​
    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​នេះ​រវាង​រថយន្ត​និង​ម៉ូតូ ហើយ​ប៉ូលិស​មូលដ្ឋាន​បាន​ទោ​ដល់​ភ្លាមៗ​ដើម្បី​សម្រួល​ចរាចរណ៍​។​ប៉ូលិស​ក៏បាន​អំពាវនាវ​ដ​លើ​ពលរដ្ឋ​ដែល​បាត់​សមាជិកគ្រួសារ​សូម​ទំនាក់ទំនង​ជាមួយ​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ ព្រោះ​សាកសព​បែកខ្ទេច​ខ្ទី​មើល​មិន​ស្គាល់​ឡើយ​៕​

adverise with khmeread

មតិយោបល់