adverise with khmeread 7a4b402c 9353 4319 9b82 9b759f4b49dd

ឆែក​រកឃើញ​ថ្នាំញៀន​២​កញ្ចប់ វ៉ៃខ្នោះរ​ហួត​ដល់​៥​នាក់​

    ភ្នំពេញ ​៖ ជនសង្ស័យ ៥​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ ​និង​៤០​នាទី​យប់​ល្ងាច​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ពាក់ព័ន្ធ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ដំបូង​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​មូលដ្ឋាន​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌ ធ្វើការ​យាមល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ទើបបាន​ប្រទះឃើញ​ជន​ត្រូវ​សង្ស័យ មាន​បក្ខពួក​៥​នាក់ ជិះ​បើក​ម៉ូតូ​២​គ្រឿង​។​

    ដោយមាន​ការសង្ស័យ​ទើប​ប៉ូលិស​ធ្វើការ​ឃាត់ និង​ឆែកឆេ​រកឃើញ​ដកហូត​ថ្នាំញៀន​ចំនួន​២​កញ្ចប់​សង្ស័យ​ជា​ប្រភេទ ម៉ា​ទឹកកក​រួមទាំង​ដកហូត​មធ្យោបាយ​ធ្វើដំណើរ​របស់​ជន​ទាំងនោះ​មាន​ម៉ូតូ ចំនួន​២​គ្រឿង​ផងដែរ​។​

    ប៉ូលិស​ប​ន្ថ​ថា ជន​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ សំ រុំ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​អំពិល ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ, ២-​ឈ្មោះ ងឿ​ន វ​ណ្ណី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​តំណាក់​ត្រាច ឃុំ​តំណាក់​ត្រាច ស្រុក​បសេដ្ឋ ខេត្ត​កំពង​ស្ពឺ, ៣-​សឿង បូ​ណា អាយុ​២១​ឆ្នាំ, ៤-​ឈ្មោះ សៅ រតនៈ អាយុ​២០​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់នៅ​ភូមិ​កំពង់ចម្លង ឃុំ​កំពង់ចម្លង និង​៥-​ឈ្មោះ ឡេង សុភាព អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភូមិ​២ ក្រុង​កំពត ខេត្តកំពត​។​

    បច្ចុប្បន្ន ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​៥​នាក់ រួមជាមួយ​វត្ថុតាង បាននិងកំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ស្រាវជ្រាវ​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់