Durian3

រំលោភ Everywhere! អ្នកលក់​ផ្លែឈើ​នៅ​តៃវ៉ាន់​ជាប់គុក បន្ទាប់ពី​ប្រើល្បិច​ថោកទាប​ដាក់​ថ្នាំ​សណ្តំ​ក្នុង​ធូ​រេ​ន​រួច​រំលោភ​

    ​អ្នកលក់​ផ្លែឈើ​វ័យ ៤៣ ឆ្នាំ​ម្នា​ក់បាន​ចាប់រំលោភ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស បន្ទាប់ពី​នាង​ញាំ​ធូ​រេ​ន​មាន​ថ្នាំ​សណ្ដំ​ក្នុង​ទីក្រុង Taichung នៃ​កោះ​តៃវ៉ាន់​។​

​    ​តាម​របាយការណ៍ Guang Ming Daily រាយការណ៍​ថា បុរស​នោះបាន​កិន​ថ្នាំ​ពីរ​គ្រាប់​ទៅជា​ម្សៅ មុនពេល​លាប​នៅលើ​ធូ​រេ​ន​។​

​    ​បុរស​ម្នាក់​នោះបាន​សួរ​ស្ត្រី​ម្នាក់​នោះ​ឱ្យ​ភ្លក់​ធូ​រេ​ន ហើយ​នាង​បាន​រអ៊ូ​ថា​ធូ​រេ​ន​នោះ​ល្វីង​។​

​    ​បុរស​នោះបាន​ចាក​ចេញពី​ហាង ប៉ុន្ដែ​ក្រោយមក​មិនបាន​ប៉ុន្មាន គាត់​ឃើញ​នាង​ហាក់បីដូចជា​វិលមុខ​និង​កំពុង​អង្គុយ​ក្បែរ​សា​ឡុង​ហាង​របស់​នាង​។​

​    ​បុរស​នោះ​បន្ទាប់មក​ក៏​ចាត់ការ​នាង​តែម្ដង ខណៈដែល​នាង​កំពុងតែ​ខ្សោយ​។​

​    ​មុនពេល​បុរស​នោះ​ចេញពី​ហាង​កែ​សម្ផស្ស ជននេះ​បាន​យក​នាង​ទៅ​បន្ទប់ទឹក​លាង​សម្អាត​ខ្លួនប្រាណ​មួយ​ស្អាត​។​

​    ​បន្ទាប់មក​ប្អូនស្រី​របស់​ជនរងគ្រោះ​បានមក​ដល់​ហាង ខណៈដែល​បងស្រី​មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​។​

​    ​នាង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​ឃើញ​បងស្រី​នាង​ននលគក​។ កាលពី​ថ្ងៃទី ៦ ឧសភា​នេះ បុរស​នោះ​ត្រូវបាន​កាត់ទោស​ជាប់គុក ៨ ឆ្នាំ និង ៦ ខែ​សម្រាប់​ទង្វើ​ដ៏​អាក្រក់​ថោកទាប​នេះ​៕

ប្រភព៖ Straitetime

មតិយោបល់