adverise with khmeread 38a5dae7 8c52 4258 bf64 1ad9ac5b8a57

ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុណ្ណា​រៀល​ធី​គ្រុប​ចេញ​សែក​ស្អុយ​ជាង​៤០​ម៉ឺន​ដុល្លារ​

    ភ្នំពេញ ៖ លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុណ្ណា​រៀល​ធី​គ្រុប ដ៏​ល្បីឈ្មោះ  ត្រូវបាន​នាយកដ្ឋាន​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា​នេះ​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​តុលាការ ពាក់ព័ន្ធ​ការចេញ​សែក​ស្អុយ​ជាង​៤០​ម៉ឺន​ដុល្លារ តាម​បណ្តឹង​របស់លោក​ឧកញ៉ា កែវ ហ៊ុន។​

    ប៉ូលិស​និយាយថា បន្ទាប់ពី​ការចាប់ខ្លួន​ភា្ល​មៗ សមត្ថកិច្ច​បាន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ។​

    រហូតមកទល់​ពេលនេះ លោក សេង ហ៊ាង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់