ភ្នំពេញ ៖ លោក ម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខកាលពីព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រី ប្រព្រឹត្តបទល្មើស ទទួលផលចោរកម្ម ផ្សំគំនិត គាស់ផ្ទះ កាច់សោ កលួចម៉ូតូ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនសរុប៦នាក់ និងដាវសាំម៉ូរ៉ៃ១ដើម និងម៉ូតូចំនួន២០រឿង មុនពេលបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ។
លោកអធិការ ម៉ក់ ហុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូក្នុងករណី ប្លន់គាស់ផ្ទះ កាច់សោកលួចម៉ូតូកន្លងមក សូមមករកមើលម៉ូតូរបស់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ និងភ្ជាប់ឯកសារមកជាមួយផង។
ដើម្បីជាការលើកទឹកចិត្តដល់កម្លាំងប៉ូលិសដែលបានបង្គ្រាបបទល្មើស លោក ប៊ឹល កុសល អភិបាលខណ្ឌសែនសុខបានផ្ដល់ថវិកាឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល និងលោក ម៉ក់ ហុង ឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនរៀលបន្ថែមទៀត៕
