adverise with khmeread 1

​ក្រុម​ម្ចាស់ផ្ទះ​បារាំង​សង្ឃឹម​ជួយ​ប្រិយមិត្ត​បាល់ទាត់​ពេល​ប៉ះ​រ៉ូ​ម៉ា​នី​ក្នុងការ​ប្រកួត​បើកឆាក​យូរ៉ូ ២០១៦

​    ​ការប្រកួត​បើកឆាក​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ នឹង​ចាប់ផ្តើម​ក្នុង​រាត្រី​នេះ​ខណៈ​ក្រុម​ម្ចាស់ផ្ទះ​បារាំង​នឹងត្រូវ​ទទួល​ស្វាគមន៍​ប្រទេស​រ៉ូ​ម៉ា​នី​។ អ៊ីចឹង​តើ​យើង​បានដឹង​អ្វីខ្លះ​នៅក្នុង​ការប្រកួត​នេះ​?

​    ​ប្រសិនបើ​យើង​ក្រឡេកមើល​ការប្រកួត​កម្តៅ​សាច់ដុំ​ចុងក្រោយ​របស់​ប្រទេស​បារាំង​ជាមួយនឹង​ជម្រើសជាតិ​ស្កុ​តឡែ​ន (៣-០) ពួកគេ​បានបង្ហាញ​ប្រាប់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ថា អវត្តមាន​របស់​កីឡាករ Benzema, Lass និង Varane មិនបាន​ប៉ះពាល់​ដល់​ក្រុម​ទាំងមូល​សូម្បីតែ​បន្តិច​។ ប្រសិនបើ​ប្រព័ន្ធ​ខ្សែការពារ​របស់​ពួកគេ​មាន​ភាពទន់ខ្សោយ ពួកគេ​នៅមាន​កីឡាករ Koscielny, Rami និង N'Golo Kanté ដែលជារ​ណាំង​ដ៏​រឹង​មួយ​នៅ​ព្រឹត្តិការណ៍​នេះ​។ ចំណែកឯ Giroud វិញ​ដែល​ទទួលរង​ការរិះគន់​ពី​ក្រុម​អ្នកគាំទ្រ​យ៉ាង​ចាស់ដៃ បាន​ស៊ុត​បញ្ចូល​ទី​ចំនួន ៦ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៥ លើកចុងក្រោយ​ឱ្យ​បារាំង ហើយ​ទម្រង់​លេង​ល្អ​បែបនេះ​នឹង​ជួយ​សម្រួល​ដល់​កីឡាករ​នាំ​លេង Griezmann និង Payet ងាយស្រួល​ក្នុង​ការចែក​បាល​ដល់​ខ្សែប្រយុទ្ធ​។​

​    ​ប៉ុន្តែ​ចំពោះ​រ៉ូ​ម៉ា​នី​វិញ ពួកគេ​បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​កាលពី​វគ្គ​ជម្រុះ ដោយ​ធ្វើបាន​ជ័យជម្នះ ៥ និង​ស្មើ ៥ និង​មាន​ខ្សែការពារ​ល្អ​ជាងគេ​មួយ​កាលពី​វគ្គ​ជម្រុះ​នៅ​ឆ្នាំមុន​។ ទោះ​យ៉ាងនេះ​ក្តី ពួកគេ​ដឹងថា ការប្រកួត​យប់​នេះ​នៅ​ទឹកដី Stade de France ច្បាស់​ជា​លំបាក​ខ្លាំង ព្រោះ​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ដែល​តែងតែមាន​ប្រៀប​នោះ​។ ប៉ុន្តែ​រ៉ូ​ម៉ា​នី​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ស្មើ​ឬក៏​អាច​យកឈ្នះ​ការប្រកួត​តែម្តង​។ ប៉ុន្តែ​មាន​សំណួរ​មួយ​ត្រូវបាន​គេ​ចោទ​សួរថា តើ​ខ្សែការពារ​រ៉ូ​ម៉ា​នី​អាច​ទប់​ជាប់​ប្រព័ន្ធ​ប្រយុទ្ធ​ដ៏​ខ្លាំង​របស់​បារាំង​នាពេល​បច្ចុប្បន្ននេះ​បានដែរ​ឬទេ​?

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​យប់​នេះ​
​    ​- ក្រុម​បារាំង​កំពុង​ព្យាយាម​ស្វែងរក​ជ័យ​ជ​ម្ន​ទី ៤ របស់ខ្លួន បន្ទាប់ពី​បាន​យកឈ្នះ​ប្រទេស​ស្កុ​ត​ឡេ​ន ៤-០ នៅ​ទីក្រុង Metz​។​
​    ​- ប្រទេស​បារាំង​មានកំណត់​ត្រា​ល្អ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៣ គ្រាប់​ក្នុងការ​ប្រកួត ៤ លើកចុងក្រោយ​របស់​ពួកគេ​។​
​    ​- នាពេល​ចុង​ក្រោយនេះ រ៉ូ​ម៉ា​នី​ធ្វើបាន​លទ្ធផល​មិន​ស្ថិតស្ថេរ​នោះទេ ដោយបាន​យកឈ្នះ​ហ្ស​ក​ហ្សី ៥-១ ស្មើ​ជាមួយ​កុង​ហ្គោ ១-១ និង​ចាញ់​អ៊ុយ​ក្រែ​ន ៤-៣​។​
​    ​- ជាមួយ​កីឡាករ Coman, Martial និង Gignac ក្រុម​ជម្រើសជាតិ​បារាំង​មាន​កីឡាករ​គុណភាព​ជាច្រើន​នៅ​កៅអី​បម្រុង​ប្រសិនបើ​ពួកគេ​ត្រូវការ​ការផ្លាស់ប្តូរ​នោះ​។​

​    ​មាន​កម្លាំង​ដ៏​ប៉ិនប្រសព្វ​នៅ​តំបន់​ខ្សែបម្រើ​ជាមួយ​ប្រព័ន្ធ​ខ្សែការពារ​ដែល​អាច​ចាត់ទុកថា ល្អឥតខ្ចោះ​នោះ ក្រុម​របស់លោក​គ្រូបង្វឹក Didier Deschamps នឹងដាក់​សម្ពាធ​ខ្លាំង​ទៅលើ​ក្រុម​រ៉ូ​ម៉ា​នី​ក្នុង​រាត្រី​នេះ​។ ដូច្នេះ​ការប្រកួត​យប់​នេះ បារាំង​អាច​ទទួលបាន​លទ្ធផល​វិជ្ជមាន ៣-១ ជាមួយ​គ្រាប់​ត​ល្អ ១ ១/៤ ឬក៏​យក Over៕

adverise with khmeread

មតិយោបល់