adverise with khmeread 160520105946 india drought 0513 exlarge 169

កសិករ​ឥណ្ឌា​បុណ្យ​ស្រន់​ឱ្យមាន​ភ្លៀង​ដើម្បី​បញ្ចប់​គ្រោះរាំងស្ងួត​

    ​រៀងរាល់​ពេល​រសៀល​ឆ្នាំនេះ​លោក Balraj Beniwal មើល​ទៅលើ​មេឃ នឹង​សង្ឃឹម​បានឃើញ​ពពក​ខ្មៅ​។ គាត់​មិនមែន​តែ​ម្នាក់​ទេ មាន​មនុស្ស​រាប់រយ​លាន​នាក់​ដូច​គាត់​អ៊ីចឹង​ដូចគ្នា​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​    ​អ្នកចម្ការ​ម្នាក់​មកពី​ភាគ​ខាងជើង​ទីក្រុង Haryana លោក Beniwal និយាយថា "​មុនពេល​ភ្លៀង​មកដល់ ពពក​ក្រាស់​និង​អាកាសធាតុ​ប្រែប្រួល​"​។​

​    ​បន្ទាប់ពី​គ្រោះរាំងស្ងួត​ពីរ​ឆ្នាំ​ជាប់​គ្នា សហគមន៍​កសិដ្ឋាន​ប្រទេស​ឥណ្ឌា​អស់សង្ឃឹម​សម្រាប់​ភ្លៀង​ក្នុង​ឆ្នាំ ២០១៦​។​

​    ​ថ្មីៗ​នេះ​មាន​សញ្ញា​ល្អ​។ ផ្លូវ​ជាច្រើន​បាន​លិច​នៅក្នុង​ទីក្រុង Karala ខណៈដែល​ក​ក្រសួង​ឧតុនិយម​ប្រទេស​ឥណ្ឌា​ប្រកាសថា ភ្លៀង​មូសុង​ដំបូង​នៅ​ឆ្នាំនេះ​បានមក​ដល់​ក្នុង​ភាគខាងត្បូង​ប្រទេស​។​

​    ​យ៉ាងណាមិញ វា​ត្រូវបាន​រំពឹងថា​ភ្លៀង​នឹង​មកដល់​ថ្ងៃ​ណាមួយ ប្រសិន​មិន​ក្នុង​អាទិត្យ​នេះ សម្រាប់​ជួយ​ដល់​កសិករ​ក្នុង​ភាគ​ខាងជើង​ប្រទេស ខណៈដែល​លោក Beniwal រង់​ចាំមើល​សញ្ញា​នៃ​ទឹកភ្លៀង​យ៉ាង​អន្ទះសារ​៕

ប្រភព៖ CNN

adverise with khmeread

មតិយោបល់