adverise with khmeread 1

ខ្សែការពារ​អាល្លឺម៉ង់ Jerome Boateng ប្រាប់ប្រពន្ធ​កូន​ឱ្យ​ដេក​មើល​បាល់​នៅផ្ទះ ព្រោះ​ខ្លាច​ផ្ទុះ​ភេរវកម្ម​នៅ​បារាំង​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ​បានឱ្យដឹងថា ខ្សែការពារ​អាល្លឺម៉ង់ Jerome Boateng បាន​ហាម​គ្រួសារ​មិនឱ្យ​ធ្វើដំណើរ​មក​បារាំង​មើល​គាត់​ទាត់​បាល់​អំឡុង​ការប្រកួត​យូរ៉ូ ២០១៦ ទេ ដោយ​អះអាងថា ហានិភ័យ​នៃ​ការវាយប្រហារ​ភេរវកម្ម​មាន​ខ្ពស់​ខ្លាំងណាស់​។

​    ​កីឡាករ​វ័យ ២៧ ឆ្នាំ ដែលជា​អ្នកលេង​ដ៏​សំខាន់​សម្រាប់​ជើងឯក​ពិភពលោក​មួយ​នេះ នឹងមាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ក្នុងការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​អឺរ៉ុប ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​។

​    ​ប៉ុន្តែ​ដោយ​ផ្អែកលើ​ការវាយប្រហារ​ភេរវកម្ម​ទាំង​ក្នុង​ទីក្រុង​ប៉ារីស និង ព្រុ​ច​សែ​ល Jerome Boateng បាន​និយាយថា គាត់​ពេញចិត្ត​ឱ្យ​ប្រពន្ធ Sherin និង​កូនស្រី​ភ្លោះ​អាយុ ៥ ឆ្នាំឈ្មោះ Soley និង Lamia នៅផ្ទះ​ល្អ​ជាង​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់