Liam Hemsworth និង Miley Cyrus ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរៀបចំពិធីអាពាហ៍ពិពាហ៍នៅលើឆ្នេរសមុទ្រមួយក្នុងប្រទេសអូស្ត្រាលី។
តារាចម្រៀងស្រីវ័យ ២៣ឆ្នាំ និងតារាសម្តែងសញ្ជាតិអូស្ត្រាលីទាំងពីររូបបានផ្សះផ្សាគ្នាវិញនៅក្នុងខែមីនាឆ្នាំនេះ បន្ទាប់ពីបានចែកផ្លូវគ្នានៅខែកញ្ញា ឆ្នាំ២០១៣ ហើយបច្ចុប្បន្នពួកគេទាំងពីរកំពុងត្រៀមរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុងរដូវរងារខាងមុខនេះ។
ប្រភពមួយបានប្រាប់ទស្សនាវដ្តី Us Weekly ថា "ពួកគេនឹងរៀបការនៅឆ្នេរសមុទ្រ"។
វាក៏ការបញ្ជាក់ថា ឪពុកម្តាយរបស់ពួកគេក៏បានគាំទ្រចំពោះការផ្លាស់ប្តូរមួយនេះដែរ ដែលកើតឡើងបន្ទាប់ពីគូស្នេហ៍ទាំងពីរនេះបានចែកផ្លូវគ្នាកាលពីមុន និងបានផ្សះផ្សាគ្នាវិញ៕
ប្រភព៖ IBT
