adverise with khmeread 10cc4a5d 9c13 4371 b7cf c965392fc79d

ស្ត្រី​ម្នាក់ ប្រុង​នាំ​នារី​២​នាក់​ទៅ​លក់​នៅ​ស្រុក​ចិន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​ប៉ុនប៉ង​នាំ​នារី​២​នាក់​ទៅ​លក់​នៅ​ស្រុក​ចិន ហើយ​បាន​រំដោះ​នារី​ទាំ​២​នាក់​ប្រគល់ឱ្យ​អាណាព្យាបាល​វិញ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​១០ មិថុនា ២០១៦ នេះ​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អ​នី​​តិ​ជន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ បាន​បង្ក្រាប​ជាក់ស្តែង ករណី​ប៉ុនប៉ង​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​។​

    ប៉ូលិស​បន្តថា ជ​នស​ង្ស​យ័​ម្នាក់​ភេទ​ស្រី និង​សង្គ្រោះ​នារី​ពីរ​នាក់​ត្រូវបាន​រំដោះ​ហើយ​ប្រគល់ឱ្យ​អាណាព្យាបាលអប់រំ​បន្ត។   យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ។​

    បច្ចុប្បន្ន​កា​រិ​យា​ល​យ័​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ជ​នស​ង្ស​យ័​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើ​ម្បី​ចាត់​ការបន្ត​តាម​នីតិវិធី​។ នេះ​មិនមែនជា​ករណី​ដំបូង ហើ​យ​ក៏​មិនមែន​ករណី​ចុងក្រោយ​ដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់