adverise with khmeread 3

រថយន្តបើកបុកម៉ូតូដឹកឈើស្លាប់ម្នាក់និងរបួសម្នាក់

    ប៉ៃលិន​៖ រថយន្ត​មួយគ្រឿង​បាន​បើក​បុក​ជាមួយ​ម៉ូតូ​ដឹកឈើ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៥​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥  នៅ​ចំណុច​ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៃ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ឡាន​បុក​បញ្ច្រាសទិស​គ្នា​ជាមួយនឹង​ម៉ូតូ​ដឹកឈើ បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១​នាក់ និង​រងរបួស​ធ្ងន់​ចំនួន ១​នាក់ នៅ​ចំណុច​ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៃ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
    អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ខឹម ស៊ី​នេ​ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​កម្មករ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ចាន់ សារឿន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ រងរបួស​ស្រាល (​រត់គេចខ្លួន​ក្រោយ​កើតហេតុ​) រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​ម៉ូតូ​ខូចខាត​ដាច់​ជា​២​កំណាត់​។​
    ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ លិ​ន ភេទ​ប្រុស អាយុ​ជាង ៣០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​តាក់ស៊ី (​រត់គេចខ្លួន​ក្រោយ​កើតហេតុ​) ចំណែក​រថយន្ត​ខូចខាត​ធ្ងន់​។ ហេតុការណ៍​នេះ​បណ្តាលមកពី កត្តា​មនុស្ស​បើកបរ​មិន​ប្រកាន់​ស្ដាំ ។​
    បច្ចុប្បន្ន​វត្ថុតាង​ត្រូវបាន​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ស្រាវជ្រាវ​បន្ត និង​រង់ចាំ​ការដោះស្រាយ​៕​

adverise with khmeread

មតិយោបល់