adverise with khmeread Cc95e98d d42a 4d57 9eec 3c9ff983d233

មិនមែន​អត់​ភ្នែក​ទេ! តែ​បើក​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​លេខ​៩

    ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយសារ​បើក​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន​ទី​៩ កាលពី​វេលា​ម៉ោង១ និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ស្ពាន​លេខ​៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​ប៉ុស្តិ៍​បាក់​ខែង​បាន​ឱ្យ​ដឹងថា ដំបូងបុរស​ម្នាក់​បើក​ម៉ូតូ​មួយគ្រឿង ម៉ាក GXR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FT-6153 បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ខណៈមកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​បង្កា​ន់​ស្ពាន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ហូរឈាម​ពេញមុខ។ ​យ៉ាងណាក៏ដោយ​ភ្លាមៗ​នោះគេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ជួយ​អន្តរាគមន៍ និង​បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់