adverise with khmeread 74391c9d 8eb7 4523 85b4 e9c435ff8849

ឃាត់​យួន​ពីរ​នាក់​ប្តី​ប្រពន្ធ​លក់​គ្រឿងញៀន​

    កណ្តាល ៖ ជនសង្ស័យ​ជនជាតិ​យួន​២​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ ចាប់ខ្លួន​ក្នង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង០៩ និង៣០នាទី នៅចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។



    ប៉ូលិស​និយាយថា ជនសង្ស័យ២នាក់​គឺ ១-​ឈ្មោះ ង្វៀង យ៉ាំង​ប៊ែ​រ ភេទប្រុស អាយុ៤៣​ឆ្នាំ ជនជាតិ​វៀតណាម ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរមិន​ពិតប្រាកដ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ង្វៀង ធី​ឡង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរមិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​១-​ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន០៩​កញ្ចប់​តូច​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ ប៉ូលិស​ស្រុក​កោះធំ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន។ ពេលនោះ​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ពី​មហាជន​ថា មាន​ករណី​លួច​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

    បន្ទាប់មក​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំពៅ​ពូន ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ចំណុច​ខាងលើ រហូត​ជួប​មុខសញ្ញា​សង្ស័យ​ឈ្មោះ ង្វៀង យ៉ាំង​ប៊ែ និង​ឈ្មោះ ង្វៀង ធី​ឡង (​ប្តី​+​ប្រពន្ធ​) និង​ធ្វើការ​ឆែកឆេរ​រកឃើញ​មាន​វត្ថុតាង​ថ្នាំញៀន០៩​កញ្ចប់​តូច​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ង្វៀង យ៉ាំង​ប៊ែ និង​ឈ្មោះ ង្វៀង ធី​ឡង បាន​ឆ្លើយ​សារភាពថា​ ថ្នាំញៀន​ខាងលើ​គឺ​ពិតជា​ថ្នាំញៀន​របស់ខ្លួន​ទិញ​យកមក​លក់​និង​ចែកចាយ​ឱ្យគេ ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់