8c04a041 9924 439b 9863 d552c8b52338

បេសកកម្ម​ស្រង់​ ទូកដ លិច​ក្នុង​ទឹកទន្លេ​ បានរកឃើញសពក្មេងស្រីអាយុ២ឆ្នាំ

    កណ្តាល ៖ អាចជា​លើកចុងក្រោយ​របស់​សម​ត្ថ​កិច្ច​ក្នង​ការ​ស្រង់​ទូក​ដន​លិច​ក្នង​ទន្លេ​ដែល​ទិដ្ឋភាព និង សកម្មភាព របស់​កងកម្លាំង​មាន​សមត្ថកិច្ច ក្នុងការ​ជួយសង្គ្រោះ​ចាប់​ព្រឹក​ថ្ងៃទី​១០​ ខែមិ​ថុនា ឆ្នាំ​២០១៦ រហូតមកដល់​មកដល់​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច បន្ទាប់ពី​មាន​
​ករណី​លិច ​ទូកដ ​កាល​រសៀល​ពីថ្ងៃ​ទី​០៨ ខែ​មិថុនា​ ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​កោះ​កែវ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា លោក​អធិការ​ប៉ូលិស​ស្រុក​ល្វាឯម​បាន​ដឹកនាំ​កម្លាំង​ចំនួន​២៥​នាក់ កងរាជអាវុធហត្ថ​២​នាក់ បាន​ជួយ​ស្ទូច​ទូកដ​លិច និង ស្វែងរក​សាកសព​ក្មេងស្រី​អាយុ​២​ឆ្នាំ រក​ម៉ូតូ​ចំនួន ០៤​គ្រឿង ដោយ​ប្រើប្រាស់ អេស​ស្កា​វឺ​ទ័​រ​០១​គ្រឿង ទូក​តូច ០៤​គ្រឿង មក​មុជ​ចង​ទាញ​ទូក​ដដែល​លិច។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល​នៃ កិច្ចប្រតិបត្តិការ គិត​មកដល់​ម៉ោង​៥​ និង​៣៥​នាទី​បាន​អូស​ទូក ងើប​បាន​ពាក់កណ្ដាល​ពី​ផ្ទៃ​ទឹក មកលើ​មាត់ច្រាំង ហើយ​បាន​ចុះ​រាវ រកឃើញ​សាកសព​ក្មេងស្រី ឈ្មោះ​ ស៊ី ណា​យូ​សៀក អាយុ​០២​ឆ្នាំ បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​រកឃើញ​ម៉ូតូ​០១​គ្រឿង នៅ​បាត់ ០៣​គ្រឿង​ទៀត មិនទាន់​រាវរកឃើញ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់