adverise with khmeread 0eb3cefd 5cbf 4807 b03b 83e6bccb6028

វ៉ៃខ្នោះ​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​១០​កញ្ចប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុ​កោះធំ​ចាប់ខ្លួន​ពាកព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី១០ ខែ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និង​១០នាទី នៅ​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​ឈឹ​ន ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ វី រ៉េត ហៅ​ត្រេ​ត ភេទប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរកសិករ ឃាត់ខ្លួន​។ ​វត្ថុតាង​ចាប់យក​៖១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ១០កញ្ចប់​តូច​, ២-​ទូរស័ព្ទដៃ​ចុច​ពិល​០២​គ្រឿង​ និង​៣-​កាបូបដៃ០១​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន ករណី​លួច​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំពៅ​ពូន ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ចំណុច​ខាងលើ រហូត​ជួប​មុខសញ្ញា​សង្ស័យ​ឈ្មោះ វី រ៉េត ភេទប្រុស អាយុ២៧ឆ្នាំ និង​ធ្វើការ​ឆែកឆេរ​រកឃើញ​មាន​វត្ថុតាង​ថ្នាំញៀន​១០​កញ្ចប់​តូច​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ វី រ៉េត បាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន​ខាងលើ​គឺ​ខ្លួន​បាន​ទិញ យកមក​លក់​និង​ចែកចាយ​ឱ្យគេ​បន្ត​ប្រាកដ​មែន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់