adverise with khmeread 3ff12eb3 9d64 4a91 9399 d5cb0695ae5f

ចាប់​តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿងញៀន​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​រកា​កោង​ទី​១ និង​ប៉ុស្តិ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​១០ ខែ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​១០​នាទី នៅ​ចំណុច​ផ្ទះ​ហឿន វ៉ែ​ង​ភូមិ​ពាម ​ឃុំ​រកា​កោង​ទី​១​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ពីបទ​ជួញដូរ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ គៀត គ​ណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ទី​១ ស្រុក​មុខកំពូល ​ខេត្តកណ្ដាល​។​

    ​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៤.០១.២០១៦ ​តាម​​ដីកា​លេខ ១៦៣​ដកប​ចខ ចុះ​ថ្ងៃទី​២១.០៤.២០១៦ របស់លោក ទី សំណាង ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ហើយ​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស ស្រុក​មុខកំពូល​ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់