ភ្នំពេញ ៖ ជនសង្សយប្រុសស្រី៨នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួននៅល្ងាចថ្ងៃទី១០ មិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤៨B ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពាក់ព័ន្ធកត់និងចាក់កន្ទុយលេខឆ្នោតយួន។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កម្លាំងអាវុធហត្ថខណ្ឌ សហការជាមួយកម្លាំងការិយាល័យបទល្មើស ព្រហ្មទណ្ឌអាវុធហត្ថរាជធានីចុះបង្ក្រាបទីតាំងកត់កន្ទុយ លេខមួយកន្លែង ក្រោយមានការអនុញ្ញាត្តិពីលោក សៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ ហើយកម្លាំងអាវុធហត្ថចុះបង្ក្រាបនេះ ដឹកនាំដោយ លោក វរៈសេនីយ៍ទោ ម៉ាំង សុខលុច នាយការិយាល័យជំនាញដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់។
មន្ត្រីអាវុធហត្ថបានបន្តថា ជនសង្ស័យ ១-ឈ្មោះផាន សារី ភេទស្រី អាយុ៣០ឆ្នាំ(អ្នកកត់), ២-ឈ្មោះ ហ៊ី សុខេង ភេទប្រុស អាយុ៣៥ឆ្នាំ, ៣-ឈ្មោះ ហ៊ី សុខុន ភេទប្រុស អាយុ៣៤ឆ្នាំ, ៤-ឈ្មោះ ហ៊ី សុខុម ភេទប្រុស អាយុ២៨ឆ្នាំ (បួននាក់ ខាងលើជាម្ចាស់ផ្ទះ), ដោយឡែក អ្នកចាក់កន្ទុយលេខមាន, ៥-ឈ្មោះ សយ ភត្រា ភេទប្រុស អាយុ៣៨ឆ្នាំ, ៦-ឈ្មោះ ប៉ុន សុផាត ភេទប្រុស អាយុ៤៩ឆ្នាំ, ៧-ឈ្មោះ សុខ ស្រីកា ភេទស្រី អាយុ២១ឆ្នាំ និង៨-ឈ្មោះ ដួង ទ្រី ភេទប្រុស អាយុ៣៦ឆ្នាំ។
ដកហូតវត្ថុតាង ១.លុយដុល្លាចំនួន២១១$ លុយខ្មែរចំនួន៣០,០០០០ រៀល, ២.ម៉ាស៊ីនហ្វាក់លេខឆ្នោត ចំនួន១, ៣.ក្រដាស់រាមមួយដុំកន្លះ និងក្រដាស់ចេញលទ្ធផលមួយចំនួន, ៤.ម៉ាស៊ីនគិតលេខចំនួន៥ និង៥.ម៉ូតូចំនួន៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិង វត្ថុតាងត្រូវបានកម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌរាជធានីដើម្បីសួរនាំបន្ត៕
