adverise with khmeread 3b233e61 0d5d 4285 9403 f0fb5509e19c

ឃាត់​ជន​ល្មោភកាម​ម្នាក់ ចាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ រំលោភ​បានសម្រេច​

    កោះកុង ៖ ជន​ល្មោភ​កាមតណ្ហា​ម្នាក់ បាន​ចាប់រំលោភ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ម្នាក់ រហូត​បានសម្រេច តែ​ត្រូវបាន​កម្លាំង​ប៉​ញ​លិ​ស​ស្រុក​មណ្ឌលសីមា តាម​ប្រមាញ់ និង​ចាប់​វាយខ្នោះ​ភ្លាមៗ នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

    លោក សំ ឃិត​វៀន ស្នងការ​ប៉ូលិស​ខេត្តកោះកុង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១០​ ខែមិថុនា​នេះ​ថា ជនសង្ស័យ​មាន ឈ្មោះ ឈឹម រ៉ា​ឌី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​មិន​ពិតប្រាកដ​។​ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ រ​.​ប​.​ស​.​ន អាយុ​៤​ឆ្នាំ ជា​សិស្សសាលា មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

    លោកស្នងការ​បាន​បន្ថែ​ម​ថា «​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ភ្លាម ខ្ញុំ​បាន​បញ្ជា​កងកម្លាំង​នគរបាល គ្រប់​មូលដ្ឋាន​ទាំងអស់ ធ្វើការ​ស៊ើប​សង្កេត​ជាបន្ទាន់ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ មិនឱ្យ​រត់​រួច​ឡើយ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ម៉ោង​១៣ និង១៥​នាទី ថ្ងៃទី​០៩ ខែមិថុនា​តែម្តង​»​។​

    បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ផ្ដន្ទាទោសទៅតាម​នីតិវិធី​ច្បាប់​។​

    ចំណែកឯ​ក្មេងស្រី​រងគ្រោះ ក្រោយពី​បានធ្វើ​កោសល្យវិច័យ​រួចមក អ្នកគ្រូ​ពេទ្យ​បាន​បញ្ជាក់ថា គាត់​ពិតជា​បាន​បាត់បង់​ធាតុ​ដើម​អស់​មែន (​ព្រហ្មចារី​) ដោយសារ​ជន​គំរក​នេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់