adverise with khmeread F0942ee0 e1e1 495d b90d ca57d9baf5bc   copy

មនុស្ស​សាច់​គុក​! ធ្លាប់​ជាប់គុក​ពីបទ​រំលោភ ឥឡូវ​ជាប់គុក​ពីបទ​រំលោភ "​អា​ដែល​"

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១០ ​មិថុនា​នេះ  បន្ទាប់ពី​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​៨​ឆ្នាំ​កាលពី​ថ្ងៃទី​០៤​ ខែមិ​ថុ​នា ឆ្នាំ​២០១៦ ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ព្រៃចេក​ក្រោយ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​កោះ​ន​រា សង្កាត់​និរោធ ខណ្ឌច្បារអំពៅ កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា កុមារី​រងគ្រោះ អាយុ​៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ មាស សុ​ផានិត ​ហៅ​និ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​១១៦ ក្រុមទី​៣ ភូមិ​កោះ​ន​រា សង្កាត់និរោធ ខណ្ឌច្បារអំពៅ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ កុមារី​រងគ្រោះ​បាន​ទៅ​ហៅ​បងប្រុស​នៅ​ចុង​ភូមិ រួច​បងប្រុស​ក៏បាន ដេញ​កុមារី​រង​គ្រោះអោយ​ត្រលប់មក​ផ្ទះ​មុន ពេល​កុមារី​រង​គ្រោះ​ដើរ​មកដល់​មុខផ្ទះ​គ្មាន​លេខ ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បា​អំពៅ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ មាស សុ​ផានិត បាន​ចាប់ទាញ​ដៃ​កុមារី​រង​គ្រោះរួច​ខ្ទប់មាត់ អូស​ចូលទៅ​ព្រៃចេក​ក្រោយ​ផ្ទះ រួច​ចាប់​កុមារី​រង​គ្រោះរំ​លោ​ភរ​ហូត​បានសំរេច​ម្តង ហើយ​គេចខ្លួនបាត់។​

    ចំណែក​កុមារី​រង​គ្រោះក៏បាន​រត់​មក​ប្រាប់​ម្តាយ រួច​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​ប៉ុស្តិ៍​និរោធ រួចហើយ​នាំ​កុមារី រងគ្រោះ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក រាជធានី​ភ្នំពេញ។​

    លុះដល់​ថ្ងៃទី​១០ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ម៉ោ​ង​៩​យប់​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន ជនសង្ស័យ​នៅ​ចំណុច​ភូមិ​កើតហេតុ​ខាងលើ បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាម​នីតិវិធី។​

    សូមបញ្ជាក់ថា កន្លងមក​ជនសង្ស័យ​ធ្លាប់មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ១៨៩ ត ព្រ ចុះ​ថ្ងៃទី​២៧-០៣-២០១៤ ដោយ​លោក​កោ វណ្ឌី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់៧​ឆ្នាំ ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទំងន់ទោស ទាក់ទង​នឹង​ជនរងគ្រោះ ប្រព្រឹត្ត​នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី ២៥ ខែ​កក្ដ​ដា​ ឆ្នាំ២០១២៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់