adverise with khmeread 1

ម្តាយ​បង្ហោះ​រូប​ខ្លោចចិត្ត​របស់​កូនប្រុស​ឈឺ​ធ្ងន់​របស់ខ្លួន​លើ​បណ្តាញ​សង្គម ដោយ​ក្រើន​រំលឹកថា "​នាំ​កូន​ចាក់​វ៉ាក់សាំង​"

​    ​ម្តាយ​ម្នា​ក់បាន​ក្រើនរំលឹក​ឪពុកម្តាយ​ដទៃ​ឱ្យ​នាំ​កូន​ចាក់​វ៉ាក់សាំង ក្រោយពី​ចែកចាយ​រូបភាព​កូនប្រុស​របស់​គាត់ ដែល​កើត​អុតស្វាយ​ធ្ងន់ធ្ងរ​។ នេះ​បើតាម​វេ​ប​សាយ Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ 

​    ​ម្តាយ​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Kayley Burke រូបនេះ​បាន​ពន្យល់ថា កូនប្រុស​អាយុ ១១ ខែ​ឈ្មោះ Elijah នៅ​ក្មេង​ពេក​មិនអាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​បានទេ និង​ត្រូវបាន​គ្របដណ្តប់​ពេញ​ខ្លួន​ដោយ​ពងបែក និង​ស្នាម​អុត​ពេញ​ខ្លួន​។ 

​    ​លោកស្រី​បាន​សរសេរ​លើ Facebook ថា "​នាំ​កូន​ចាក់​វ៉ាក់សាំង​ទៅ​បងប្អូន​...​រូបភាព​ទាំងនេះ​បង្ហាញ​អ្នក​ច្បាស់​ហើយ​ថា​ហេតុអ្វី​...​បានជា​កូនតូច​របស់​ពួកយើង ដែល​ក្មេង​ពេក​មិនអាច​ចាក់​ថ្នាំ​ការពារ​មេរោគ​បាន បានកើត​ជំងឺ​អុតស្វាយ​...​កូន​ចេញ​អុតស្វាយ​ជិត​មួយអាទិត្យ​ហើយ​"​។ 

​    ​គួរ​បញ្ជាក់ថា វ៉ាក់សាំង​ការពារ​ជំងឺ​អុតស្វាយ​អាច​ចាក់​បាន​ចំពោះ​ក្មេង​អាយុ​ចន្លោះ ១២ ទៅ ១៥ ខែ​ប៉ុណ្ណោះ ហើយ​នៅ​អាយុ​ចន្លោះ ៤ និង ៦ ឆ្នាំ​ត្រូវ​ទៅ​ទទួល​ការចាក់​ថ្នាំ​នេះ​បន្ថែមទៀត ប៉ុន្តែ​ក្មេង​អាយុ ៦ ឆ្នាំ​ឡើង​រហូតដល់​ក្រោម ១៣ ឆ្នាំ​ដែល​មិនទាន់​កើត​អុតស្វាយ ក៏​អាច​ទទួល​ការចាក់​ថ្នាំ​វ៉ាក់សាំង​បានដែរ ដោយ​ប្រើពេល​ចាក់​បី​ខែ​៕

ប្រភព៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់