adverise with khmeread Index

ចាប់ខ្លួនហើយដោះលេងវិញតាមដីកាពីរ

     កណ្តាល ៖ ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រមៀត​ កាលពី​វេលា​ម៉ោង​៨​កន្លះ​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​ពីបទ​ហិង្សា​ដោយ​ចេតនា ហើយ​ត្រូវបាន​ដោះលែង​វិញ​បន្ទាប់ពី​មាន​ដីកា​មួយទៀត​។​
   ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ឈ្មោះ​ឈ្មោះ ផាត់ វីរៈ  ប្រុស​អាយុ​២៥​ឆ្នាំ​ មុខរបរ កសិករ បច្ចុប្បន្ន​នៅ​ភូមិ​កណ្តាល​ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​តាម​ដីកា​លេខ​២៨១ ចុះ​ថ្ងៃទី​២៩.០៤.២០១៥ របស់លោក​ហុក វ៉ាន់​ធី​ណា ចៅក្រម​សុើ​ប​សួរសាលាដំបូង​ខេត្តកណ្តាល​ពីបទ​៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​ដំណាក់​ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់​កណ្តាល​ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៥​កញ្ញា ២០១៤ ។​
   ប៉ូលិស​បន្តថា ពេល​សមត្ថកិច្ច​ចាបបញ្ជូន​មកដល់​អធិកា​រ ឳ​ពុក​ជនសង្ស័យ បាន​យក​ដីកា បញ្ឈប់​ឲ្យ​ចាប់ខ្លួន​លេខ​៤៨៣​ដកប​ឈ​ច ចុះ​ថ្ងៃទី​១៣.០៧.២០១៥ របស់​លោក គីម ម៉ែង ចៅក្រម សើ​ុ​ប​សួរ សាលាដំបូង​ខេត្តកណ្តាល​។​ករណីនេះ​ប៉ូលិស បាន​សុំ​យោបល់​ទៅ​លោក គីម ម៉ែង ចៅក្រម​សើ​ុ​ប​សួរ ហើយ​លោក​ចៅក្រម​បាន បញ្ជា​មក​សមត្ថកិច្ច ឲ្យ​ឈ្មោះ​ផាត វីរៈ វិល​ត្រប់​ទៅផ្ទះ​វិញ​ចុះ ៕​

adverise with khmeread

មតិយោបល់