adverise with khmeread Tovonna

សកម្មភាព​ខ្លះ​អាច​បំផ្លាញ​ជីវិត​មនុស្ស​បាន​! នាង​សម្លាប់ខ្លួន​ដោយសារ​គេ​យក​រូប​ស្រាត​នាង​ចែកចាយ​ពេញ​បណ្តាញ​សង្គម​

    ​យោងតាម​វេ​ប​សាយ Independent ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បានឱ្យដឹងថា ក្មេងស្រី​ជំទង់​ម្នាក់​បានសម្លាប់ បន្ទាប់ពី​វីដេអូ​ស្រាត​ននលគក​របស់​នា​ង​ត្រូវបាន​គេ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​។​

​    ​នាង Tovonna Holton-Teamer អាយុ ១៥ ឆ្នាំ បាន​ថតរូប​ខ្លួន​នាង​ជាមួយនឹង​កាំភ្លើង​របស់​ម្ដាយ​នាង​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន នៅផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Pasco County រដ្ឋ Florida បន្ទាប់ពី​គេ​រាយការណ៍​ថា​នាង​ត្រូវ​សិស្ស​ផ្សេងទៀត​ក្នុង​សាលារៀន​របស់​នាង​ប្រមាថ​មាក់ងាយ​ជុំវិញ​វីដេអូ​ស្រាត​របស់​នាង​។​

​    ​សិស្ស​មួយចំនួន​និយាយថា​នាង​បានសម្លាប់​ខ្លួន ពីព្រោះ​នាង​មាន​បញ្ហា​ជាច្រើន ដែល​អ្នកដទៃ​មិនបាន​ដឹង​។ ប៉ូលិស​កំពុង​ស៊ើបអង្កេត​ជុំវិញ​ករណី​ការស្លាប់​របស់​នាង​។​

​    ​ម្ដាយ​របស់ Tovonna អ្នកស្រី Levon បកស្រាយ​ថា​កូនស្រី​គាត់​បាន​បញ្ចេញ​អត្ត​ច​រិ​ក​ចម្លែក មុនពេល​នាង​យក​កាំភ្លើង​គាត់​ទៅ​ប្រល័យ​ជីវិត​ខ្លួនឯង​។​

​    ​លោកស្រី Holton-Teamer បាន​ប្រាប់​ទៅ​វេ​ប​សាយ WFLA ថា "Tovonna បាន​និយាយថា ម៉ាក់​អើយ កូន​ខ្មាស់​ពួកគេ​ណាស់ កូន​ខ្មាស់​ណាស់​"​។ លោកស្រី​និយាយថា "​តើ​ឯង​មានន័យ​ដូចម្ដេច ឯង​ខ្មាស់​ពួកគេ​ហ្នុ​ង​ជា​នរណា​? ម៉ាក់​មិន​យល់​ទេ​កូន តើ​មានរឿង​អ្វី​កើតឡើង​?"​។​

​    ​ប៉ុន្ដែ​ក្រោយមក​របាយការណ៍​បង្ហា​ញ​ថា វីដេអូ​ស្រាត​មួយ​របស់ Tovonna ក្នុង​បន្ទប់​ងូតទឹក​ថត​ដោយ​មិត្តស្រី​នាង បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​។​

​    ​ហើយ​កាលពី​ថ្ងៃអាទិត្យ Tovonna បាន​យក​កាំភ្លើង​របស់​ម្ដាយ​នាង​ពី​កាបូប និង​បាញ់​វា​ទៅលើ​ខ្លួនឯង​ខណៈពេល​កំពុងស្ថិត​ក្នុង​បន្ទប់ទឹក​ចាក់សោ​ជិត​។​

​    ​លោកស្រី Teamer និយាយថា "​ខ្ញុំ​បាន​ចូលទៅក្នុង​បន្ទប់​កូន តែ​ខ្ញុំ​មិនអាច​ចូលទៅ​ខាងក្នុង​បានទេ​។ ពន្លឺភ្លើង​ក្នុង​បន្ទប់​ទឹកបាន​បិទ ដូច្នេះ​ខ្ញុំ​ព្យាយាម​ចូលទៅ​ខាងក្នុង ហើយ​បាន​មើលទៅ​ខាងក្រោម​ក៏​ឃើញ​ថ្លុកឈាម​"​។​

​    ​ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​កំពុង​ស៊ើបអង្កេត​ការស្លាប់​របស់​កូនស្រី​គាត់​ហើយ​។ បន្ទាប់ពី​ការសាកសួរ​សំណួរ​នៅលើ Facebook សាច់ញាតិ​បាន​ប្រាប់ថា​ឈ្មោះ​នាង​ត្រូវគេ​យកទៅ​និយាយ​ខ្ចរខ្ចាយ​ជុំវិញ​វីដេអូ​ស្រាត​ដែល​ទម្លាយ​ចេញពី​បណ្ដាញ​សង្គម Snapchat មុនគេ​។​

​    ​ឥឡូវ​មនុស្ស​ជាច្រើន​បាន​ប្រើ​បណ្ដាញ​សង្គម​ប្រឆាំងនឹង​ការ​មើលងាយ​សិទ្ធិ​ឯកជន និង​ការយក​រូបភាព​គេ​មក​ផ្សព្វផ្សាយ​ដោយ​គ្មាន​ក្រមសីលធម៌ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​កាន់ទុក្ខ​នាង​នៅលើ​បណ្ដាញ​សង្គម​នោះ​ផងដែរ​៕


 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់