adverise with khmeread 31

រាប់រយ​នាក់​ស្រាត​បញ្ចេញ​សុដន់​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ​សុដន់​ជា​សាធារណៈ​

    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៨ ខែមិថុនា​បានឱ្យដឹងថា មនុស្ស​ប្រុស​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ទាំង​ដោះអាវ​នៅ​ឆ្នេរ Brighton សម្រាប់​យុទ្ធនាការ "Free the Nipple" (​ដោះលែង​សុដន់​ឱ្យមាន​សេរីភាព​) ដើម្បី​ធ្វើឱ្យ​ការបង្ហាញ​សុដន់​ក្លាយជា​រឿង​ធម្មតា​។ 

​    ​បុរស​ស្ត្រី ២០០ នាក់​បាន​ហែ​ក្បួន​ទាំង​ដោះអាវ​នៅ​ជុំវិញ​ឆ្នេរ Brighton កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ដើម្បី​គូសបញ្ជាក់​អំពី​គោលនយោបាយ​បណ្តាញ​សង្គម​ដ៏​ចម្រូងចម្រាស់​ទាក់ទិន​នឹង​ការហាម​ការបញ្ចេញ​ក្បាលដោះ​របស់​ស្ត្រី​ជា​សាធារណៈ​។ 

​    ​ការ​ដង្ហែ​ក្បួន​កាលពី​ថ្ងៃអាទិត្យ​បានចាប់ផ្តើម​ពី​តំបន់ Brighton Pier និង​បន្ទាប់មក​បាន​ឆ្ពោះទៅ​មាត់សមុទ្រ​នៃ​ទីក្រុង East Sussex មុនពេល​ឈប់​នៅលើ​ឆ្នេរ Brighton ជាទី​ដែល​គ្រប់គ្នា​អាំង​ថ្ងៃ​ទាំង​ដោះអាវ​។​

​    ​យុទ្ធនាការ​នេះ​ត្រូវបាន​រៀបចំ​ដោយ​តារា​កំប្លែង​ស្រី​អង់គ្លេស គឺ​លោកស្រី Samantha Pressdee៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់