adverise with khmeread Asss

រឿង​ដែល​មិន​ធ្លាប់​ដឹង​ពីមុន​! ថ្នាំ​អា​ស្ពៀ​រី​ន​អាច​ថែរក្សា​សម្រស់​យ៉ាង​មាន​ប្រសិទ្ធភាព​សឹង​មិនគួរ​ឱ្យ​ជឿ​នឹង​ភ្នែក​

​    ​ថ្នាំ​អា​ស្ពៀ​រី​ន​គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់ ជាពិសេស​បំបាត់​ឈឺក្បាល ប៉ុន្តែ​គ្មាន​នរណា​ដឹងថា​ថ្នាំ​នេះ​មានគុណ​សម្បត្តិ​ព្យាបាល​សម្រស់​ស្បែក​យ៉ាង​ពូកែ​ស័ក្តិ​សិទ្ធ​នោះឡើយ​។ ប៉ុន្តែ​មុននឹង​ប្រើ​ថ្នាំ​នេះ​ជា​វិធី​ព្យាបាល​សម្រស់​អ្នក​ចាំបាច់​ត្រូវ​៖ 

​    ​- ធ្វើ​ប្រាកដថា​ប្រើ​ថ្នាំ​នេះ​នៅពេល​យប់ ពីព្រោះ​វា​មាន​ប្រសិទ្ធភាព​ព្យាបាល​ខ្លាំង​នៅពេល​វេលា​នេះឯង​។​
​    ​- ប្រសិនបើ​ស្បែក​អ្នក​ស្ដើង​ពេក បន្ទាប់មក​អ្នក​គួរតែ​ពាស​វា​តែ​បន្តិច​បាន​ហើយ គ្រាន់តែ​មើលថា​តើ​វា​ប្រតិកម្ម​ស្បែក​ឬក៏​អត់​ដើម្បី​ចៀសវាង​ប្រតិកម្ម​អា​ឡែ​ស៊ី​។​
​    ​- ត្រូវ​ប្រាកដថា​ប្រើ​ឡេ​ការពារ​ពន្លឺព្រះអាទិត្យ​នៅលើ​ស្បែក​អ្នក​ពេលព្រឹក ពីព្រោះ​ស្បែក​របស់​អ្នកនឹង​មើលទៅ​ស្ដើង​ជាង​មុន​។​

​    ​ចំណាំ​៖ របស់​កែច្នៃ​នេះ​ងាយស្រួល​ផ្សំ​និង​សាមញ្ញ​បំផុត​។ អ្នក​គ្រាន់តែ​ធ្វើតាម​ការណែនាំ​ខាងក្រោម​។​

​    ​* គ្រឿងផ្សំ​
​    ​- ថ្នាំ​អាស្ពីរីន ៥ គ្រាប់​
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​
​    ​- យ៉ា​អួ ១ ស្លាបព្រា​បាយ​

​     * របៀប​ប្រើប្រាស់​
​    ​ដំបូង​អ្នក​ត្រូវ​លាងមុខ​ជាមួយនឹង​ទឹក​ត្រជាក់​សិន​។ បន្ទាប់មក​យក​កន្សែង​ស្អាត​មួយ​ត្រាំ​ក្នុង​ទឹក ហើយ​ដាក់​ចូលក្នុង​ម៉ាស៊ីន Microwave ៣០ វិនាទី​។ យក​កន្សែង​ចេញ ហើយ​ដាក់​លើ​ផ្ទៃមុខ ១០ នាទី​ដើម្បី​បើក​រន្ធ​ញើស​។​

​    ​បន្ទាប់មក​ជូត​មុខ​ឱ្យ​ស្ងួត ហើយ​លាប​គ្រឿងផ្សំ​ដែល​លាយ​បញ្ចូល​គ្នា​រួច​លើ​មុខ ទុកចោល ៣០ នាទី​។ បន្ទាប់ពី ៣០ នាទី លាងមុខ​របស់​អ្នក​ជាមួយនឹង​ទឹក​ត្រជាក់ ហើយ​លាប​ក្រែ​មរ​ក្សា​ជាតិ​សំណើម​លើ​មុខ​ជាការ​ស្រេច​។ សម្រស់​របស់លោក​អ្នក​នឹង​ត្រូវបាន​ថែរក្សា​ឱ្យ​តឹង​ណែន ក្មេង​ជាង​វ័យ និង​គ្មាន​មុន​នោះឡើយ​។ ប្រើ​ត្រឹម​តែម្តង​ក៏​នឹង​ឃើញ​ប្រសិទ្ធភាព​ភ្លាមៗ​ទៅហើយ​។ លោកអ្នក​អាច​បន្ត​ប្រើ​តាម​ការគួរ​រៀងរាល់ថ្ងៃ​៕

adverise with khmeread
ប្រភព៖ naturalcuresplanet

អ្នកនឹងចូលចិត្ត

មតិយោបល់