adverise with khmeread 1

ទារក​គ្រុនក្តៅ សូមកុំ​ទាន់​អាល​ស្លន់ស្លោ​! អនុវត្តតាម​វិធី​ទាំង ២ នេះ​

​    ​គ្រុនក្តៅ​ជាស​ញ្ញា​នៃ​ជំងឺ ប៉ុន្តែ​មិនមែនជា​រឿង​អាក្រក់​ទាំងអស់​នោះទេ​។ ជាការ​ពិត គ្រុនក្តៅ​គឺជា​ការឆ្លើយតប​ធម្មតា​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កុមារ​ប្រឆាំង​ទៅនឹង​ការឆ្លង​វីរុស ឬ​បាក់តេរី​ប៉ុណ្ណោះ​។​

​    ​ទារក​ដែលមាន​សុខភាព​ល្អ​អាច​ស៊ូទ្រាំ​នឹង​គ្រុនក្តៅ​បាន​យ៉ាង​ល្អ និង​កើត​គ្រុនក្តៅ​តែ ៣ ទៅ ៥ ថ្ងៃ​ប៉ុណ្ណោះ​ក្រោម​កាលៈទេសៈ​ធម្មតា​។ 

​    ​មូលហេតុ​ភាគច្រើនបំផុត​នៃ​គ្រុនក្តៅ​ចំពោះ​ទារក​គឺ​ឆ្លង​វីរុស​។ ក្នុង​ករណីខ្លះ ការ​ដុះធ្មេញ​ក៏បង្ក​ឱ្យ​ឡើងក​ម្តៅ​ក្នុង​ខ្លួន​ទារក​ដែរ​។ 

​    ​* ទាករ​ទើប​កើត​រហូតដល់​អាយុ ៣ ខែ​៖ ៣៨ អង្សា ជា​សញ្ញា​បារម្ភ​។​
​    ​* ទារក​អាយុ​ចន្លោះ ៣ ខែ​ទៅ ៦ ខែ​៖ ៣៨,៣ អង្សា​គួរ​យកទៅ​ពេទ្យ​កុមារ​។​
​    ​* អាយុ ៦ ខែ ឬ ធំ​ជាង​នេះ​៖ ៣៩,៤ អង្សា​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់​។ 

​    ​ប្រសិនបើ​កូន​របស់​អ្នក​បង្ហាញ​សញ្ញា​ឬ​រោគសញ្ញា​នៃ​ជំងឺ ដូចជា ផ្តាសាយ ក្អក ក្អួត ឬ​រាគ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ក្នុងនាម​ជា​ឪពុកម្តាយ លោកអ្នក​ច្បាស់​ជា​ដឹង​ច្បាស់​ថា​តើ​អា​ការៈកូន​គួរតែ​យកទៅ​មន្ទីរពេទ្យ​ឬក៏​អត់​។ 

​    ​ក្នុង​ស្ថានការណ៍​ណាក៏ដោយ ក្រៅពី​ថ្នាំ​តាម​វេជ្ជបញ្ជា លោកអ្នក​អាចអនុវត្ត​តាម​គន្លឹះ​ទាំង ២ ខាងក្រោម​ដើម្បី​គ្រប់គ្រង ឬ កាត់បន្ថយ​កម្តៅ​របស់​ទារក​។ 

​    ​១. ស្អំ​កន្សែង​ត្រជាក់​
​    ​ពេល​កូន​ចាប់ផ្តើម​ក្តៅខ្លួន រឿង​ដំបូង​ត្រូវធ្វើ​គឺ​ស្អំ​កន្សែង​ត្រជាក់​លើ​ថ្ងាស​ទារក​។ ធ្វើបែបនេះ​វា​នឹង​ជួយ​ស្រូបយក​ចំហាយ​ក្តៅ​ចេញពី​រាងកាយ និង​បន្ថយកម្តៅ​រាងកាយ​យ៉ាង​ឆាប់រហ័ស​។ 

​    ​- ដាក់​ទឹកកក​ក្នុង​ចាន​មួយ​
​    ​- ជ្រលក់​កន្សែង​ក្នុង​ទឹកកក​នោះ​
​    ​- ពូត​ទឹកកក​ឱ្យ​ស្ងួត ហើយ​ទ្រាប់​កន្សែង​លើ​ថ្ងាស​ទារក​
​    ​- ពេល​កន្សែង​ក្តៅ ចាប់ផ្តើម​ជ្រលក់​ទឹកកក​ហើយ​ពូត​មក​ស្អំ​ម្តងទៀត​
​    ​- ធ្វើបែបនេះ​រហូត​ទាល់តែ​កម្តៅ​ចុះមក​ធម្មតា​វិញ​

​    ​អ្នក​ក៏​អាច​ស្អំ​កន្សែង​ត្រជាក់​នៅក្រោម​ក្លៀក ជើង ដៃ និង​ក្រលៀន​កូន​បាន​ផងដែរ​។ 

​    ​* ចំណាំ​: ហាម​ប្រើ​ទឹកកក​ត្រជាក់​ពេក ឬ​ដុំ​ទឹកកក​មក​ស្អំ​ផ្ទាល់ ព្រោះ​អាច​បង្កើន​កម្តៅ​រាងកាយ​។ 

​    ​២. ងូតទឹក​ក្តៅ​ឧណ្ហៗ​
​    ​ទឹក​ក្តៅ​ឧណ្ហៗ​នឹង​ជួយ​បន្ថយកម្តៅ​រាងកាយ​ទារក និង​ជួយ​សម្រួល​សីតុណ្ហភាព​រាងកាយ​មក​ធម្មតា​ឡើងវិញ​។ វា​ថែមទាំង​ជួយ​ទារក​គេង​លក់​ស្រួល និង​ជួយ​ឱ្យ​ឆាប់​ជាសះស្បើយ​ផងដែរ​។ 

​    ​- សម្រាប់​ទារក​អាយុ​ក្រោម ៦ ខែ ងូតទឹក​ក្តៅ​ឧណ្ហៗ​ឱ្យ​វា ២ ឬ ៣ ដង​ក្នុង​មួយថ្ងៃ​។​
​    ​- សម្រាប់​ទារក​អាយុ ៦ ខែ​ឡើង ងូតទឹក​ក្តៅ​ឧណ្ហៗ​ឱ្យ​វា​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ​។ 
​    ​ពេល​ងូតទឹក​រួច​ត្រូវ​ស្លៀកពាក់​ឱ្យ​ទារក​ភ្លាម​។ 

​    ​* ចំណាំ​៖ ហាម​ប្រើ​ទឹក​ក្តៅ​ខ្លាំង ឬ ត្រជាក់​ខ្លាំង ព្រោះ​វា​នឹងធ្វើ​ឱ្យ​កម្តៅ​រឹតតែ​ឡើង​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់