តើអ្នកកំពុងមានបញ្ហាក្លិនមាត់មិនល្អមែនទេ បើទោះជាខំប្រើផលិតផលល្អៗតែនៅតែមិនបានការ? សម្រាប់មនុស្សមួយចំនួនគឺគ្មានវិធីណាមួយដែលអាចដោះស្រាយបញ្ហានេះបានឡើយ។
អ្វីទៅអាចជាមូលហេតុដែលបណ្តាលឱ្យមាត់មានក្លិនមិនល្អ?
ជាទូទៅបំផុត មូលហេតុដែលបណ្តាលឱ្យមានក្លិនមាត់ស្អុយគឺបណ្តាលមកពីគ្រួសនៅលើសាច់បំពង់ក។ អ្នកអាចមើលឃើញគ្រួសទាំងនេះនៅលើសាច់បំពង់កដែលអាចធ្វើឱ្យក្លិនមាត់របស់អ្នកពិតជាស្អុយ។ គ្រួសទាំងនេះបញ្ចេញនូវឧស្ម័នដែលមានក្លិនគួរឱ្យខ្ពើមរអើមដូចស្ពាន់ធ័រអ៊ីចឹងដែរ។
ជាការពិតគ្រួសនៅលើសាច់បំពង់កជាដុំទឹករំអិល បាក់តេរីនិងជាកន្លែងទទួលយកអាហារនៅក្រោយបំពង់ក។ បន្ទាប់ពីគ្រួសនេះចាប់ផ្តើមឡើងរឹង អ្នកមិនត្រឹមតែមានបញ្ហាក្លិនមាត់នោះទេ ប៉ុន្តែអ្នកក៏មានបញ្ហាពិបាកលេបចំណីអាហារផងដែរ។
ជួនកាលគ្រួសទាំងនេះវារបូតដោយខ្លួនឯង ប៉ុន្តែជារឿយៗវាត្រូវការការវះកាត់ទើបរបូត។ ទោះយ៉ាងណា គេមានដំណោះស្រាយទី ៣ ដែលអ្នកអាចអនុវត្តដោយខ្លួនឯង។
* ប្រសិនបើលោកអ្នកឆ្ងល់ថាតើគេធ្វើដូចម្តេច ដូច្នេះសូមទស្សនាវីដេអូអនុវត្តន៍ខាងក្រោមនេះ៕
