adverise with khmeread Calcium

បរិភោគអាហារណាខ្លះទើបបានទទួលសារជាតិកាល់ស្យូមពីធម្មជាតិ

       ​តើ​អ្នកដឹង​ទេ​ថា​កាល់ស្យូម​ជា​សារធាតុ​សំខាន់​បែបណា​ចំពោះ​សុខភាព​រាងកាយ​របស់​យើង​។ តាមពិត​កាល់ស្យូម​សម្បូរ​ច្រើន​បំផុត​ក្នុង​រាងកាយ​របស់​យើង​ដោយ​ក្នុងនេះ​វា​មាន​ប្រមាណ​១,៥​ទៅដល់​២​ភាគរយ​នៃ​ទម្ងន់​ខ្លួន​យើង​ទាំងមូល​។ សារធាតុ​នេះ​គេ​តែង​ជួប​ភាគច្រើន​នៅក្នុង​ឆ្អឹង និង​ធ្មេញ​៩៩​ភាគរយ នៅសល់​ពីនេះ​គឺ​នៅក្នុង​ឈាម​។ រាងកាយ​របស់​យើង​មិនអាច​បង្កើត​កាល់ស្យូម​ឡើងមក​ដោយ​ខ្លួនឯង​បានទេ​ក្រៅពី​ត្រូវតែ​ទទួល​មកពី​សារជាតិ​អាហារ​តែប៉ុណ្ណោះ​។​
      ​កាល់ស្យូម​មាន​នាទី​យ៉ាងសំខាន់​ចំពោះ​សុខភាព​គឺ​វា​ជួយ​ពង្រឹង​ដល់​គ្រោងឆ្អឹង​និង​ធ្មេញ​ដល់​ទារក​នៅក្នុង​គភ៌ ជួយ​បន្ថែម​ទឺ​ក​ដោះ​ដល់​ស្ត្រី​ជា​ម្តាយ​ក្រោយពី​ប្រសូត្រ​បុត្រ ជួយ​ពង្រឹង​កំហាប់​ដល់​ឆ្អឹង  ដែល​ធ្វើឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ​ដល់​មនុស្ស​គ្រប់​វ័យ​។ ជួយ​កាត់បន្ថយ​រោគ​ឆ្អឹង​ពុក​នៅពេល​ឈានដល់​វ័យ​ចំណាស់​។ ក្រៅពីនេះ​នៅពេល​រាងកាយ​ទទួល​កាល់ស្យូម​គ្រប់គ្រាន់​នៅ​ជួយ​រក្សា​តុល្យភាព​សារជាតិ​គីមី​ក្នុង​ឈាម​ឱ្យធ្វើ​ការងារ​ប្រក្រតី ការពារ​ជំងឺលើសឈាម កាត់បន្ថយ​អាការ​ក្តាមកាច់​ជើង​។​
      ​ប្រភេទ​អាហារ​សម្បូរ​សារជាតិ​កាល់ស្យូម​ពី​ធម្មជាតិ​គេ​ជួប​ច្រើន​ក្នុង​សណ្តែកសៀង ទឹកដោះគោ និង​ផលិតផល​ពី​ទឹកដោះ​ដូចជា​ទឺ​ក​ដោះ​គោ​យ៉ា​អួ ឈី​ស កូន​ត្រី​តូចៗ​និង​សត្វ​ទឹក​ដែល​បរិភោគបាន​ទាំង​ឆ្អឺ​ង​ដូចជា​បង្គា កំ​ពិស ក្តាម​រុក្ខជាតិ​ផ្សេងៗ​ដូចជា​សណ្តែកសៀង  សណ្តែកក្រហម  តៅហ៊ូ បន្លែ​ស្លឹក​ពណ៌​បៃតងចាស់​ជាដើម​។ សម្រាប់​បន្លែ​ពណ៌​បៃតងចាស់​បើ​ធ្វើការ​ប្រៀបធៀប​គឺ រាងកាយ​អាច​ស្រូប​ទាញ​កាល់ស្យូម​ពី រុក្ខជាតិ​បាន​តិចជាង​ទឹកដោះគោ​។  
                                    តើ​បរិភោគ​អ្វី​ដើម្បី​ឱ្យបាន​កាល់ស្យូម​គ្រប់​គ្រាន់​៖
      ​រាងកាយ​ត្រូវការ​សារជាតិ​កាល់ស្យូម​ក្នុង​មួយថ្ងៃ ៨០០ ទៅ ១០០០ មិ​លី្ល​ក្រាម  ដោយ​ក្នុងនេះ​មិន​ជួប​ការលំបាក​ទេ​គ្រាន់តែ​យើង​បរិភោគ​ទឺ​ក​ដោះ​គោ​ក្នុង​មួយថ្ងៃ​១​ទៅ​២​កែវ ដោយ​ផឹក​ឆ្លាស់គ្នា​ជាមួយនឹង​ទឹកស​ណ្តែ​សៀង​មួយ​កែវ​ទៀត​ជាការ​ស្រេច​។​
        ​ចំពោះ​ត្រី​ដែល​បរិភោគបាន​ទាំង​ឆ្អឹង​២​ស្លាបព្រា ស៊ុត​៣​ទៅ​៤​គ្រាប់​ក្នុង​មួយ​សប្តាហ៍ គ្រាប់​រុក្ខជាតិ​នានា​៣​ទៅ​៤​ស្លាប​ព្រា បន្លែ​ពណ៌​បៃតង​ក្នុងពេល​អាហារ​ម្តងៗ​១​វែក ផ្លែឈើ​២​ទៅ​៣​ប្រភេទ ក្រៅពីនេះ​ត្រូវ​ជ្រើសរើស​សម្លរ​ខ្មែរ​ជាច្រើន​ដូច​ជាស​ម្លរ​ប្រហើរ សម្លរ​ម្ជូរ ជាដើម​។​
        ​អាហារ​ត្រូវ​ចៀសវាង​បរិភោគ​ដែល​ធ្វើឱ្យ​ប្រឆាំង​ជាមួយ​ការ​ស្រូបយក​កាល់ស្យូម​របស់​រាងកាយ​មានដូចជា​៖
*​គ្រឿង​ស្រវឹង ឬ​អាហា​ដែលមាន​សារជាតិ​កាហ្វេ​អ៊ី​ន​៖
​ព្រោះថា​កាហ្វេ​អ៊ី​ន​ធ្វើឱ្យ​រាងកាយ​បញ្ចេញ​សារជាតិ​កាល់ស្យូម​ចេញ​តាមរយៈ​ផ្លូវ​ទឹកនោម​កា​ន់​តែ​ច្រើនឡើង​។
*​អាហារ​ប្រៃ​ខ្លាំង​ដូចជា​ប្រហុក ត្រីប្រឡាក់ សាច់ជ្រូក​ប្រឡាក់ ត្រីប្រឡាក់​៖
​ព្រោះថា​អាហារ​ក្រុម​នេះ​មាន​កាល់ស្យូម​ខ្ពស់ ដែល​រាំងស្ទះ​ដល់​ការ​ស្រូប​ទាញ​កាល់ស្យូម​ពី​ពោះវៀនតូច​។​
*​បរិភោគ​សាច់សត្វ​ចំនួន​ច្រើន​៖
​ព្រោះថា​មាន​ប្រូតេអ៊ីន​ខ្ពស់ ដែល​ទៅ​រំលាយ​កាល់ស្យូម​ច្រើន​ខ្លាំងពេក ដូចនេះ​គប្បី​បរិភោគ​សាច់សត្វ​ក្នុង​បរិមាណ​សមរម្យ បាន​ហើយ​។​
*​គ្រឿង​អាល់កុល​៖
​វា​នឹង​ទៅ​បង្ក​រាំងស្ទះ​ដល់​ការ​ស្រូប​ទាញ​កាល់ស្យូម​ក្នុង​រាងកាយ​។​
*​អាហារ​ដែលមាន​សារជាតិ​ខ្លាញ់​ច្រើនពេក​៖
​ព្រោះថា​វា​នឹង​ទៅ​ប្រមូលផ្តុំ​កាល់ស្យូម​ដែល​ធ្វើឱ្យ​ប្រសិទ្ធភាព​នៃ​ការ​ស្រូប​ទាញ​កាល់ស្យូម​ថយ​តិច​ចុះ​។​
 *​អាស៊ីត​អក​សាលី​(Oxalic acid)៖
​គេ​ជួប​ច្រើន​មាននៅ​ក្នុង​បន្លែ​ប្រភេទ​ផ្ទី ស្លឹក​កា​ព្លូ ទំពាំង​បារាំង​។ អាស៊ីត​ប្រភេទ​នេះ​វា​ទៅ​ចាប់​កាល់ស្យូម​ក្នុង​អាហារ ដែល​ធ្វើឱ្យ​កាល់ស្យូម​ត្រូវ​ស្រូប​ទាញ​បាន​កាន់តែ​តិច​ឡើង​៕

adverise with khmeread

មតិយោបល់