adverise with khmeread Af97f392 30ed 473c 99d4 95c4a7ec4c48

បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ជួញដូរ​គ្រឿងញៀន​ជាង​៩០​ក្រាម​

    បាត់ដំបង ៖ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១០ ​ខែមិថុនា​ ឆ្នាំ​២០១៦ ពីបទ​ជួញដូរ​គ្រឿងញៀន បន្ទាប់ពី​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៩​ ខែមិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

    លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា ដោយ​យោងតាម​សេចក្តី​បាន​រាយការណ៍​មក​ថា​មាន​ករណី​ជួញដូរ​ថ្នាំញៀន​រួចមក កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះបង្ក្រាប​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​មាន​ ៖​ ទី​១-​ឈ្មោះ សេង គឹម​ស្រៀ​ង ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សំបួរ​ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ, ទី​២​ឈ្មោះ កែវ សុ​វ​ត្តិ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង១​ សង្កាត់​ចំការ​សំរោង ​ក្រុង​បាត់ដំបង និង​ទី​៣-​ឈ្មោះ ធុច សុភា​រុណ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ ​ក្រុង​បាត់ដំបង​។​

    លោក វ៉ាង ពិសិដ្ឋ បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួច​សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៦​ថង់​មាន​ទម្ងន់​ស្មើ ​និង​៩០.៥៤​ក្រាម ទូរស័ព្ទ​៤​គ្រឿង ម៉ូតូ​១​គ្រឿង នាំយកមក​ការិយាល័យ​ដើម្បី​សាកសួរ​។​

    ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា បក្ខពួក​ខ្លួន​ពិតជា​បាន​រកស៊ី​ជួញដូរ​ថ្នាំញៀន​ពិតប្រាកដ​មែន​។ ​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់