adverise with khmeread 13435802 990634091051506 727385753 n

បើកឡាន​បុក​ពី​ខណ្ឌចំការមន រត់​ទៅដល់​ខណ្ឌដូនពេញ បុក​ថែមទៀត​

    ភ្នំពេញ ៖ បុរស​ជនជាតិជប៉ុន​ម្នាក់ ឈ្មោះ HAYAZAKA SHINICHI បើករថយន្ដ​បុក​ជន​រងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​រងរបួស​ធ្ងន់ ស្ថិតក្នុង​ខណ្ឌចំការមន ក្រោយមក​បាន​បើករ​ត់ដល់​ខណ្ឌដូនពេញ បាន​បុក​បន្ដទៀត តែ​ត្រូវ​ប្រជាពលរដ្ឋ​ឡោមព័ទ្ធ​ចាប់បាន​វាយ​អ្នកបើកប​រងរបួស និង​រថយន្ដ​ខ្ទេច​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ពីដំបូង​កើតឡើង​នៅ​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ តាម​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​តែ​ចាប់បាន​នៅក្នុង​ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ដ​ម៉ាក Fortuner ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-3000 បើកបរ​ដោយ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់។ លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Dream C125 ពាក់​ស្លាក​លេខ​ព្រៃវែង 2A-2424 បណ្ដាលឱ្យ​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​រងរបួស​ធ្ងន់ ទើប​ជ្រុល​ទៅបុក​ទីតាំង​លក់​រថយន្ដ​នៅក្បែរនោះ ធ្វើ​ខូចខាត​រថយន្ដ​២​គ្រឿង​ដែរ​។​

    ក្រោយពី​បុក​គេ​រួចមក រថយន្ដ​បង្ក​បាន​បើករ​ត់ដល់​ផ្សារកណ្ដាល ក្នុង​ខណ្ឌ​ដូច​ពេញ ក៏​បុក​បន្ដទៀត ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ឡោមព័ទ្ធ​ដេញ​ចាប់វាយ​រថយន្ដ​ខ្ទេច និង​អ្នកបើកបរ​រងរបួស​ផងដែរ ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

    ក្រោយពេល​កើតហេតុ រថយន្ដ​បង្ក​រួមទាំង​អ្នកបើកបរ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យក ទៅ​ការិយាល័យ​ចរាចរណ៍​រាជធាណី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់