adverise with khmeread 0b605d2c fb6a 4cf0 9be8 42b772505d98

បើក​ Range Rover​ បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​១៥​ផ្ទាំង​

    ភ្នំពេញ ៖ បុរស​មិនទាន់​ស្គាល់ឈ្មោះ​ម្នាក់​បើករថយន្ដ​ស៊េរី​មួយគ្រឿង​ម៉ាក Range  Rover​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-8777 បុក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១៥​ផ្ទាំង បណ្ដាល​ឱ្យ​រថយន្ដ​បែក​ធុង​ទឹក និង​ខ្ទេច​ផ្នែក​ខាងមុខ ព្យាយាម​បើករ​ត់ដល់​ផ្សា​របឹង​កែង​កង​ក៏​ចត​ទុក​រថយន្ដ​ចោល​រត់​គេចខ្លួនបាត់​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​យប់​ឈានចូល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កែង​កង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែង​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ដ​ស៊េរី​មួយ​នេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-8777 បើកបរ​ដោយ​បុរស​ម្នាក់ លុះដល់​ចំណុចកើតហេតុ បាន​បុក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១៥​ផ្ទាំង ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ដ​បែក​ធុង​ទឹក ក្រោយមក​បាន​បើករ​ត់ដល់​ផ្សា​របឹង​កែង​កង ទើប​ទុក​រថយន្ដ​ចោល​រត់​គេចខ្លួនបាត់​។​

    រថយន្ដ​បង្ក​ត្រូវបាន​សមត្ថកិច្ច ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់