adverise with khmeread 1

Zidane ជំនាន់​ថ្មី​? Payet ជួយ​ម្ចាស់ផ្ទះ​បារាំង​ទទួលបាន​បី​ពិន្ទុ​នៅ​ពូ​ល A ក្នុង​ថ្ងៃ​បើកឆាក​យូរ៉ូ​

​    ​ពីមុន​ក្រុម​អ្នកគាំទ្រ​ជាច្រើន​មិន​ស្គាល់​ថា Dimitri Payet ជា​នរណា​ទេ​ប៉ុន្តែ​ឥឡូវនេះ​គេ​ស្គាល់​គាត់​ច្បាស់​ហើយ​។ ប៉ុន្តែ​តើ​គាត់​ល្អ​ជាង Zinedine Zidane មែន​ទេ​? ពិតណាស់ ការបង្ហាញ​ទម្រង់​លេង​កាលពី​យប់មិញ​ពិតជា​ដូច Zidane ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​គាត់​បាន​ជួយ​បារាំង​ឈ្នះ​ការប្រកួត​ទីមួយ​នៅ​យូរ៉ូ​ទៀត​។​

​    ​ប្រសិនបើ​យប់មិញ​គ្មាន Payet លទ្ធផល​ច្បាស់​ជា ១-១​។ គាត់​បាន​បង្កើត​គ្រាប់​បាល់​ទីមួយ​ឱ្យ Olivier Giroud ហើយ​ប្រហែលជា​អាចធ្វើឱ្យ​ខ្សែប្រយុទ្ធ Arsenal រូបនេះ​ក្លាយជា​អ្នក​ស៊ុត​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ​ប្រចាំ​ក្របខ័ណ្ឌ​នេះ​ប្រសិនបើ​គាត់​ចេះ​ធ្វើ​ស៊ី​។​

​    ​លោក Thierry Henry បាន​សរសើរ Payet អំពី​គ្រាប់​បាល់​ចុង​ម៉ោង​ក្រោយ​រ៉ូ​ម៉ា​នី​តាម​បាន​ស្មើ​នៅ​នាទី​ទី ៦៥ ថា "​រ៉ូ​ម៉ា​នី​អាច​លេង​អ្នកចាំទី​បីនាក់​បាន​ប៉ុន្តែ​ប្រហែលជា​មិន​ជួយសង្គ្រោះ​បាល់​មួយ​គ្រាប់​នេះ​បានទេ​៕

 

adverise with khmeread

មតិយោបល់