adverise with khmeread 1

David Beckham សើច​លើកទឹកចិត្ត​ទាំង​ខ្លោចចិត្ត ពេល​ទៅ​ជួប​កុមារ​កើត​អេដស៍​នៅ​ប្រទេស​អាហ្វ្រិក​

​    ​David Beckham បានបង្ហាញ​ការឈឺចាប់​របស់គាត់​ខ​ណៈ​ដែល​គាត់​បាន​នាំយក​នូវ​សេចក្តី​អំណរ​ទៅដល់​កុមារ​ដែលមាន​វ័យ​ដូចគ្នា​ទៅនឹង​វ័យ​របស់លោក​អំឡុងពេល​ស្ថិតនៅក្នុង​ប្រទេស​ស្វា​ស៊ី​ឡង់ ដែល​ឆ្លង​មេរោគ​អេដស៍​។​

​    ​រូបថត​បានបង្ហាញ​ពី​អតីត​ប្រធាន​ក្រុម​អង់គ្លេស​កំពុងតែ​សើច និង​និយាយ​លេង​ជាមួយនឹង​កុមារា​ដែល​កើត​ជំងឺ​ដ៏​កាច​សាហាវ​នៅក្នុង​សហគមន៍​មួយ​នៃ​ភូមិ Makhewu ក្នុងប្រទេស​ដែល​ស្ថិតក្នុង​តំបន់​អាហ្វ្រិក​ភាគខាងត្បូង​នេះ​។​

     ​អតីត​តារាបាល់ទាត់​ឆ្នើម​ពិភពលោក​វ័យ ៤១​ឆ្នាំ​រូបនេះ​បាន​និយាយថា ក្លាយខ្លួនជា​ឪពុក​ខ្លួនឯង​វា​ពិតជា​ធ្វើឱ្យមាន​ការឈឺចាប់​បំផុត​ក្នុងការ​ទៅ​ទស្សនា​កុមារ​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺអេដស៍ និង​គ្រោះរាំងស្ងួត​ទាំងនេះ​៕

ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់