adverise with khmeread 1

David de Gea រង​ការចោទប្រកាន់​ទាក់ទិន​ផ្លូវភេទ និង​មាន​អ្នក​អុចអាល​ថា​រូបគេ​នឹង​ចេញពី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​មុន​យូរ៉ូ​

​    ​កីឡាករ David de Gea បាន​និយាយថា គាត់​មិនដែល​បាន​គិតពី​ការចាកចេញ​ពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បន្ទាប់ពី​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភបំពាន​ផ្លូវភេទ​កាលពី​ថ្ងៃ​សុក្រ​ទេ​។​

​    ​អ្នកចាំទី​របស់​ក្រុម Manchester United រូបនេះ​បាន​និយាយថា "​គ្មាន​នរណាម្នាក់​ភ្ញាក់ផ្អើល​ដោយសារ​ដំណឹង​នេះ​ជាង​ខ្ញុំ​នោះទេ​។ រឿងនេះ​ជាការ​កុហក មិនមែនជា​ការពិតហើយ​ខ្ញុំ​មិនដែល​ពិចារណា​ចាក​ចេញពី​ក្រុម​នោះទេ​"​។​

​    ​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ប្រឈមមុខ​នឹង​ការ​ចោទសួរ​ខណៈ​គាត់​ត្រូវបាន​រំពឹងថា នឹង​ចាប់ផ្តើម​ការប្រកួត​ឱ្យ​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ការប្រកួត​បើកឆាក​របស់ខ្លួន​ជាមួយ​សាធារណៈរដ្ឋ​ឆែក​នៅ​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦​។​

​    ​គាត់​បាន​បន្តថា "​រឿងនេះ​មិនបាន​ប៉ះពាល់​ដល់​ខ្ញុំ​នោះទេ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍ល្អ​ហើយ​ចង់​លេង​បាល់​។ មានរឿង​តិច​ណាស់​ដែល​ប៉ះពាល់​ដល់​ខ្ញុំ​ហើយ​រឿង​ដែល​បាន​កើតឡើង​នេះ​គឺ​មិន​ពិត​។ រឿង​ដំបូង​បំផុត​ដែល​ខ្ញុំ​បានធ្វើ​នោះ​គឺ ខ្ញុំ​ប្រាប់​គ្រួសារ​របស់ខ្ញុំ​ថា ទាំងនេះ​គឺជា​រឿង​ខុសស្រឡះ ហើយ​ពួកគេ​បានដឹង​រឿងនេះ​រួចរាល់​ហើយ​"​។​

​    ​គួរ​បញ្ជាក់ថា បណ្តាញ​ផ្សព្វផ្សាយ​អេ​ស្ប៉ា​ញ​ជាច្រើន​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា សាក្សី​ស្រី​ម្នាក់​ក្នុងករណី​រឿងក្តី​ប្រឆាំង​អ្នក​ថតរូប​ឈ្មោះ Ignacio Allende Fernandez ហៅ​ក្រៅ​ថា Torbe បាន​អះអាងថា De Gea បានរៀបចំ​ការ​ណាត់ជួប​មួយ​រវាង​រូបនាង ក្មេងស្រី​ម្នាក់ទៀត ខ្សែប្រយុទ្ធ Iker Muniain របស់ Bilbao និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​អាយុ​ក្រោម ២១ ឆ្នាំ​ម្នាក់ទៀត​កាលពី​ឆ្នាំ ២០១២​។ ករណី​រំលោភ​ផ្លូវភេទ​នេះ​ក៏មាន​ជាប់​ទាក់ទិន​នឹង​អនីតិជន​ដែរ​៕

adverise with khmeread

មតិយោបល់