adverise with khmeread 1

អ្នក​ផលិត​ខ្សែភាពយន្ត​អូស្ត្រាលី​ប្រើពេល ៣ ឆ្នាំ​ថត​ភាពខុសប្លែក​របស់​សិង្ហ​បុរី​, មើល​ហើយ​ញាក់សាច់​របស់​ខ្លា​អាស៊ី​

​    ​បី​ឆ្នាំ​បន្ទាប់ពី​ការចាប់ផ្តើម​ផ្តិត​យក​ទិដ្ឋភាព​ជា​វីដេអូ​រួមបញ្ចូល​ទាំង​ទីតាំង​ល្បី​ផ្សេងៗ​គ្នា​នៅក្នុង​សិង្ហ​បុរី អ្នក​ផលិត​ខ្សែភាពយន្ត​អូស្ត្រាលី​លោក Keith Loutit បាន​ត្រឡប់មកវិញ​ជាមួយ​វីដេអូ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ទី​ពីរ​របស់គាត់​។​

​    ​ដោយមាន​ចំណងជើង​ថា The Lion City II វីដេអូ​បង្រួម​រយៈពេល​បួន​នាទី​ដែល​ផ្តិត​យក​ទិដ្ឋភាព​ក្នុង​រយៈពេល​៣​ឆ្នាំ​មួយ​នេះ បាន​រ៉ាយរ៉ាប់​អំពី​ទិដ្ឋភាព​មួយចំនួន​ដ៏​កម្រ​នាពេល​រាត្រី​នៅ​ប្រទេស​សិង្ហ​បុរី និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ការដ្ឋាន​សំណង់​។​

​    ​យោងតាម​សេចក្តីលំអិត​របស់​ផលិតករ​ម្ចាស់​វីដេអូ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​រូបនេះ​បាន​បញ្ជាក់ថា ការសិក្សា​ពី​តំបន់ និង​ពិសោធន៍​បានចាប់ផ្តើម​ក្នុង​ខែមករា ឆ្នាំ ២០១៣ និង​បានបញ្ចប់​ក្នុង​ខែឧសភា ឆ្នាំ ២០១៣ ខណៈពេលដែល​ការថត​ពិតប្រាកដ​គឺ​ចាប់ផ្តើម​ពី​ខែមិថុនា​ឆ្នាំ ២០១៣ ដល់​ខែមិថុនា​ឆ្នាំ ២០១៦​។​

​    ​ជារួម ការថត​នេះ​មាន​រយៈពេល​ជាង ៥០០​ថ្ងៃ ដោយមាន​ការសរុប ៨៤១​លើក​នៃ​ការ​ផ្តិត​យក​ទេសភាព​ម្តង​ហើយ​ម្តងទៀត​។ ទីតាំង​ទៅ​ទស្សនា​ច្រើន​បំផុត​ដែល​លោក Loutit បាន​ទៅដល់ គឺ​ស្ថិតនៅក្នុង​តំបន់​អគារ​វាយកម្ទេច​ចោល Ghim Moh HDB ដោយ​គាត់​បាន​ផ្តិត​យក​រូបភាព​នៅ​ទីនោះ​ដល់​ទៅ ៤៣​លើក​៕

ប្រភព៖ Channel News Asia

adverise with khmeread

មតិយោបល់