ពាក្យសម្តីទាំង ៩ នេះនឹងជួយអ្នកឲ្យឈ្នះរាល់ការប្រកែកគ្នា

យើងទាំងអស់គ្នាសុទ្ធតែមានការប្រកែកគ្នាទាំងពេលឥឡូវនេះនិងពេលខាងមុខ។ មនុស្សដែលពោរពេញដោយការប្រកួតប្រជែងតែងមានការប្រកែកគ្នាញឹកញាប់ ព្រោះការប្រកែកគ្នាគឺជាផ្នែកមួយដែលអត់មិនបាននៃជីវិតរបស់មនុស្សម្នាក់ៗ។ ជាការពិត អ្នកចង់ក្លាយជាអ្នកឈ្នះក្នុងស្ថានភាពទាំងនេះប៉ុន្តែតើត្រូវប្រកែកគ្នាដូចម្តេចឲ្យឈ្នះគេ? គ្មានបញ្ហានោះទេ ប្រសិនបើអ្នកចង់សបញ្ជាក់ប្រាប់ប៉ូលិសថាអ្នកមិនបានបំពានច្បាប់ ឬអ្នកមិនអាចធ្វើឲ្យមិត្តប្រុសរបស់អ្នកដឹងថាកម្មវិធីទូរទស្សន៍នេះសក្តិសមនឹងមើលជាមួយគ្នា អ៊ីចឹងខាងក្រោមនេះគឺជាពាក្យសម្តីសាមញ្ញៗដែលនឹងជួយអ្នកឲ្យក្លាយជាអ្នកឈ្នះក្នុងការប្រកែកគ្នាជាមិនខាន...។ 

១- ញែកវាឲ្យដាច់ស្រឡះសិនទៅ
ពាក្យនេះមានន័យថាជាភាពខុសគ្នារវាងទស្សនៈនានា ឬមនុស្ស ដែលអ្នកកំពុងយកមកប្រកែក។ មនុស្សមួយចំនួនចូលចិត្តបន្លប់រឿងរ៉ាវ ហើយពួកគេគិតថារឿងខុសគ្នាស្រឡះមានន័យដូចគ្នា។ ពួកគេគាំទ្រការប្រកែករបស់ខ្លួនផ្អែកលើជំនឿយល់ខុសទាំងនេះ ដូច្នេះប្រសិនបើអ្នកកត់សម្គាល់ឃើញដូចនេះ អ្នកអាចនិយាយប្រាប់ថា ពួកគេគួរតែញែកឲ្យដាច់ស្រឡះពីភាពខុសគ្នារវាងរឿងរ៉ាវ ដែលពួកគេកំពុងព្យាយាមប្រកែកឲ្យបានសិន។ 

២- រាក់កំផែល
ពាក្យនេះកំណត់ចរិកលក្ខណៈនៃគោលគំនិតទាំងឡាយណាដែលកើតចេញពីការស្មានប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ប្រសិនបើការនិយាយរបស់ដៃគូឈ្លោះប្រកែកគ្នារបស់អ្នកស្តាប់ទៅដូចជាអ្វីមួយដែលហាក់ដូចជាការពិតផ្អែកតែលើការស្មាន អ៊ីចឹងអ្នកអាចហៅពាក្យប្រកែកទាំងនោះថា រាក់កំផែល។ 

៣- មានអីសំអាង
ពាក្យនេះមានន័យថាជាហេតុផលមួយសម្រាប់យកមកប្រកែកគ្នា។ ប្រសិនបើនរណាម្នាក់ប្រាប់អ្នកថា អ្នកមិនអាចធ្វើអ្វីមួយតាមរបៀបដែលអ្នកកំពុងធ្វើទេនោះ អ្នកគ្រាន់តែប្រាប់ថាអ្នកឯងសំអាងលើស្អី។ ជាការពិត អ្នកត្រូវប្រាប់ឲ្យពួកគេឲ្យប្រាប់អ្នកនូវហេតុផលដែលពួកគេចង់ផ្លាស់ប្តូររបៀប ដែលអ្នកកំពុងធ្វើអ្វីមួយ និងការពិតអ្វីទៅ ដែលពួកគេអាចយកមកសបញ្ជាប់ពីវា។ 

៤- ចាកប្រធានហើយ
ពាក្យនេះមានន័យថា សម្តីរបស់គូទំនាស់របស់អ្នកមានសភាពផ្ទុយពីអ្វីដែលកំពុងឈ្លោះ។ វាតែងកើតឡើងនៅពេលគូប្រជែងនិយាយច្រើននោះច្រើន តែក្រោយមកពួកគេភ្លេចថាខ្លួនឯងចាប់ផ្តើមពីកន្លែងណា។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថាមនុស្ស ដែលអ្នកកំពុងប្រកែកជាមួយនិយាយអ្វី ដែលផ្ទុយពីពាក្យសម្តីមុនៗរបស់ពួកគេ អ្នកអាចនិយាយប្រាប់ថា ការប្រកែករបស់ពួកគេចាកប្រធានហើយ។ 

៥- ខុស!
ខុសមានន័យយ៉ាងសាមញ្ញថា "អ្នកឯងមិនត្រូវនោះទេ"។ ប្រសិនបើពួកគេនិយាយអ្វីមួយដែលខុស ហើយគ្មានទំនាក់ទំនងសមហេតុផល អ្នកមិនគួរធ្វើឲ្យពួកគេទើសទាល់អារម្មណ៍ដោយនិយាយថា ពាក្យសម្តីរបស់អ្នកឯងឆ្កួតសុទ្ធ។ ព្យាយាមសង្កត់ចិត្តឲ្យធ្ងន់ រួចនិយាយថា អ្វីដែលពួកគេកំពុងនិយាយគឺខុស និងគ្មានផ្អែកលើហេតុផលអ្វីទាំងអស់។ វិធីនេះ អ្នកនឹងក្លាយជាអ្នកឈ្នះដោយមិនចាំបាច់ប្រកែកគ្នារាប់ម៉ោងទេ។ 

៦- កុំបង្វែងដាន
ការគេចវេះគឺជាជំនាញមួយដើម្បីចៀសវាងនូវការផ្តល់នូវចម្លើយត្រង់ៗចំពោះរាល់សំណួរទាំងឡាយ។ នៅពេលមនុស្សម្នាក់នោះដឹងថាអ្នកពិតជាត្រូវប៉ុន្តែនៅតែមិនអាចទទួលស្គាល់វា ពួកគេអាចនឹងព្យាយាមបញ្ឆោតអ្នកតាមរយៈការផ្តល់នូវចម្លើយស្រពិចស្រពិលចំពោះសំណួរដ៏សមហេតុផល ដែលបង្ហាញពីកំហុសរបស់ពួកគេ។ ប្រសិនបើអ្នកមិនទទួលបានចម្លើយត្រង់ៗចំពោះសំណួររបស់អ្នកទេ អ្នកគួរនិយាយប្រាប់ថា អ្នកឯងកំពុងបង្វែងដានសំណួរនេះហើយ អ៊ីចឹងឈប់និយាយទៀតទៅ។ សម្រាក! 

៧- កុំម៉ៃអ៊ីចឹង
ពាក្យថាម៉ៃនេះមានន័យថាជាការលើកយករឿងមួយមកសរុបជារួម។ នៅពេលនរណាម្នាក់និយាយថា សិល្បករសិល្បការិនីទាំងអស់គ្រាន់តែជាអ្នកប្រើប្រាស់ធនធានរបស់ប្រជាជនឥតប្រយោជន៍ និងពុំបាននាំមកនូវអ្វីដែលសំខាន់ចំពោះពិភពលោកនេះ អ្នកអាចនិយាយថា ការនិយាយម៉ៃអ៊ីចឹងមិនត្រឹមត្រូវទេព្រោះមនុស្សសុទ្ធតែខុសគ្នាទាំងអស់ ហើយការពោលអះអាងបែបនេះគឺសបញ្ជាក់ថារូបគេពិតជាខុសខ្លាំងណាស់។

៨- គ្មានសមត្ថភាព
ពាក្យនេះមានន័យថាមិនមានចំណេះដឹង ឬជំនាញគ្រប់គ្រាន់ខាងផ្នែកមួយចំនួន។ មនុស្សមួយចំនួនចូលចិត្តបង្រៀនគេឯងពីនេះពីនោះ ដែលតាមពិតទៅគេដឹងរឿងច្បាស់ជាង ហេតុដូចនេះ ប្រសិនបើគូប្រជែងរបស់អ្នកមិនដឹងអ្វីដែលអ្នកកំពុងនិយាយ អ្នកត្រូវហ៊ាននិយាយត្រង់ៗថា ពួកគេគ្មានសមត្ថភាពសបញ្ជាក់ការពិតរបស់ខ្លួនដល់អ្នកក្នុងស្ថានភាពនេះទេ។ 

៩- អះអាងមក
នេះគឺជាពាក្យមួយដែលបង្ហាញថាអ្នកជឿថាអ្វីដែលអ្នកកំពុងនិយាយប្រាប់គេគឺជាការពិត។ មនុស្សតែងតែប្រើការអះអាងដែលខុស ហើយព្យាយាមធ្វើឲ្យអ្នកច្រលំបល់ជាមួយនឹងការអះអាងខុសទាំងនោះ ប៉ុន្តែអ្នកមិនគួរផ្តល់ឱកាសណាមួយឲ្យគេធ្វើបែបនោះទេ។ ប្រសិនបើពួកគេជឿលើអ្វីមួយ នោះគឺជារឿងរបស់ពួកគេ ហើយវាមិនមានន័យថាអ្នកគួរតែទទួលយកវាដែរនោះទេ។ ប្រសិនបើអ្នកឃើញថាពួកគេកំពុងព្យាយាមធ្វើឲ្យអ្នកជឿការអះអាងខុសរបស់ពួកគេ អ្នកគ្រាន់តែនិយាយប្រាប់ថា អះអាងការពិតមក។ 

យើងឧស្សាហ៍ជួបការប្រកែកគ្នាដែលយើងដឹងថា ខ្លួនយើងត្រូវ តែមិនអាចសបញ្ជាក់វាបាន។ យើងរកអ្វីមកពន្យល់មិនបានសោះ តែសំណាងល្អ ឥឡូវអ្នកបានដឹងពីពាក្យទាំងអស់នេះហើយ ដូច្នេះវានឹងជួយអ្នកឲ្យឈ្នះរាល់ការប្រកែកគ្នាទាំងឡាយ។ លើកក្រោយ ពេលអ្នកត្រូវការអ្វីមកសបញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នក អ្នកនឹងមានអ្វីមួយដែលឆ្លាតវៃក្នុងការនិយាយ ហេតុដូច្នេះអ្នកនឹងកាន់តែមានភាពជឿជាក់។ ប៉ុន្តែដំបូន្មានដាច់ខាតរបស់ខ្ញុំសម្រាប់អ្នកគឺថាត្រូវចៀសវាងរាល់ការប្រកែកគ្នាតាមលទ្ធភាពដែលអាចធ្វើបាន។ ព្រោះមនុស្សនឹងទទួលបាននូវថាមពលដ៏មានតម្លៃពីអ្នក ដោយសារតែការប្រកែកគ្នានេះ ដូច្នេះប្រសិនបើអ្នកដឹងថាពាក្យសម្តីរបស់អ្នកជាការពិត អ៊ីចឹងកុំទៅប្រកែជាមួយគេ ហើយទុកឲ្យគេគិតនូវអ្វីដែលគេចង់គិតទៅ។ តាមវិធីនេះ អ្នកដឹងថាខ្លួនអ្នកត្រូវ ហើយគេខុស៕  

-->
adverise with khmeread