adverise with khmeread 1

ឆក់កាបូបលុយពីស្រី៣នាក់ដួលប្រាវចាប់បាន២នាក់

      កណ្ដាល ៖ ចោរឆក់​កាបូប​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​១ ផ្លូវ​២១A សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​៣​នាក់​បានសម្រេច​រួចមក​។​
    ប៉ូលិស​និយាយថា ជនល្មើស​២​នាក់​គឺ​១-​ឈ្មោះ ផេង ឧ​ត្ត​ម​បូ​ទី ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​និង​២-​ឈ្មោះ រិ​ទ្ធ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។​អ្នក​ទាំង​២​មាន​ទីលំនៅ ភូមិ លេខ​៥ ឃំ​ុ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​
     ចំណែក​ជនរងគ្រោះ​៣​នាក់​គឺ​១-​ឈ្មោះ ឃីម មុន្នី​រតនា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ​២-​ឈ្មោះ ជិន សុភាព ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ លក់ដូរ​និង​៣-​ឈ្មោះ ជិន ផលគុណ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ នៅផ្ទះ​។​អ្នក​ទាំង​៣ មាន​ទីលំនៅ ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
    វត្ថុតាង​ចាប់យក​ម៉ូតូ​១​គ្រឿង​ពណ៌​ខ្មៅ​លាយ​ផ្កាឈូក ម៉ាក​nex ស៊េរី​២០១៣ ផ្លាកលេខ​ភ្នំពេញ​1BQ-3588​និង​ទូរស័ព្ទ​០២​គ្រឿង metfone​ចុច​ពិល ១​និង camfone​ចុច​ពិល​១​។​
    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​ជិះ​ម៉ូតូ​គ្នា​៣​នាក់ មកពី​យក​ធាតុ​ឪពុក​ទៅ​ចោល នៅ​ទន្លេ​ស្ពាន​ព្រែក​សំរោង ហើយ​មាន​គោលបំណង​ចង់​ទៅ​ហូប​បាញ់ឆែវ នៅ​ជិត​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ពួក​ជនល្មើស​ជិះ​ម៉ូតូ​ខាងលើ មកពី​ក្រោយ​ដែល​ជនល្មើស​ទី​២ ជា​អ្នក​លូកដៃ​ឆក់យក​កាបូប​របស់​ជនរងគ្រោះ​ទី​២(​ជិះ​ពីក្រោយ​) តែ​ត្រូវ​ទាក់​ជាមួយ​កាបូប​នោះ ដួល​ទាំងអស់គ្នា​តែម្តង​។​
    បន្ទាប់មក​ត្រូវបាន​ប្រជា​ការពារ​ចាប់បាន យកមក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សួរនាំ និង​បញ្ជូនមក​អធិការដ្ឋាន​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់