adverise with khmeread 26f80a1c dfb9 4616 96d7 777905084ecc

ម៉ូ​តូ​ MSX ​បើក​បុក​ជាមួយ​ម៉ូតូ​កង់​បី ក្រឡាប់​ផ្ងារ​កង់ របួស​បាក់ជើង​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​បាក់ជើង​ខាងឆ្វេង ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រ៉ឺ​មក​កង់​បី​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​ MSX បុក​បណ្តាលឱ្យ​ក្រឡាប់​ផ្ងារ​កង់​កាលពី​វេលា​ម៉ោង៦ ​និង​៤០​នាទី យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ មុខ​ក្លោងទ្វារវត្ត​ព្រៃ​ស្ពឺ  ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា  នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​រ៉ឺម៉ក​កង់​បី បត់​ឆ្លងផ្លូវ​មក​ខាងឆ្វេង​ដៃ ស្របពេលនោះ​ក៏មាន​ម៉ូតូ​ម៉ាក MSX ពណ៌​ក្រហម​ពាក់​ស្លាក​លេខ កណ្តាល 1T-3891 បើក​ដោយ​បុរស​ម្នាក់​តាម​ផ្ល​វ​ជាតិ​៣ ទិសដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា ធ្វើឱ្យ​ម៉ូតូ MSX បាន​ជ្រុល​ទៅបុក រ៉ឺម៉ក​កង់​បី​ពេញទំហឹង បណ្តាល​រ៉ឺម៉ក​កង់​បី​ក្រឡាប់​ផ្ងារ​កង់​អ្នកបើក​រ៉ឺម៉ក​រងរបួស​ស្រាល។ ចំ​ណែ​ក​បុរស​ជិះ​ម៉ូតូ MSX  រងរបួស​បាក់ជើង​ខាងឆ្វេង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ ត្រូវបាន​រថយន្ត​ក្រុម​សង្គ្រោះ​របស់​អង្គភាព ៧១១ កងពល​៧០ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ដោយឡែក​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅ​ទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់