adverise with khmeread D9b86e55 5234 4929 938a 787e7abef097

ចាប់​ចោរលួច​ម៉ូតូ​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​នា​វេលា​ម៉ោង​៧​កន្លះ​យប់​ថ្ងៃទី​១០​ មិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​នៅ​ភូមិ​ដូង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ពីបទ​លួច​ម៉ូតូ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី១០​ មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១៩ ​និង​៣០​នាទី កម្លាំង​ប៉ូលិស​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​បានធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​១​នាក់ ពីបទ​ចោរកម្ម (​លូច​ម៉ូតូ​) កាលពី​ថ្ងៃទី០៩ ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​៣០​នាទី យប់​នៅ​ភូមិ​ដូង ឃុំ​រាម ស្រុក​ព្រៃនប់ ខណៈ​ជនរងគ្រោះ​ទុក​នៅមុខ​ហាង ដែល​ជនរងគ្រោះ​ជា​កម្មករ​នេសាទ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ គួ​យ បូរ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ខាងលើ។ ​វត្ថុតាង​ចាប់យក​បាន ម៉ូតូ​ម៉ាក សេ​១២៥ សេរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កោះកុង 1A-1867។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កំពុង​បន្ត​និតិ​វិធី បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់