adverise with khmeread A717ac3c b515 4d6a abfe 6fe1837e603a

រថយន្ត វី​ស្តូ​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​៥​ជុំ រងរបួស​២​នាក់​ដោយសារ​អ្នកបើកបរ​ស្រវឹង​

    ភ្នំពេញ ៖ រថយន្ត វី​ស្តូ មួយគ្រឿង​ដោយសារ​អ្នកបើកបរ​ស្រវឹង​ជោគជាំ បើក​ធ្លាក់​ផ្លូវ ក្រឡាប់​៥​ជុំ បណ្តាលឱ្យ​បុរស​២​នាក់​ដែល​រងរបួស​ស្រាល ចំណែក​រថយន្ត​ខូច​ខា​ច​ទៅមុខ​លែងរួច​។​

    ហេតុការណ៍​នេះ កើតឡើង​កាលពី​វេ​ល​ម៉ោង១១ ​និង​៣០​នាទី​យប់​ថ្ងៃ​យប់ នៅតាម​បណ្តោយ​ផ្លូវ ២០០៤ នៅមុខ​ឃ្លាំង ៣១៩ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    បុរស​ដែល​ស្រវឹងស្រា​ជោកជាំ បើកបរ​រថយន្ត វី​ស្តូ​ក្រឡាប់​នេះ​គេ​នៅ​មិនបាន​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ម៉ាក វី​ស្តូព​ណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-4990 បើក​តាម​បណ្តោយ​ផ្លូវ​២០០៤ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន។​

    លុះដល់​ចំណុច​ខាងលើ​ក៏​រេច​ង្កូ​ច​ធ្លាក់​ផ្លូវ ជ្រុល​ទៅបុក​ប​ញ្ឈិ​ត បង្គោល​ភ្លើង​អម ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​៥​ទៅ​៦​ជុំ បុក​ផ្ទប់​នឹង​របង​ឃ្លាំង​ដែលមាន​ពំនូក​ខ្សាច់ ទើប​រថយន្ត​ទៅបុក​លែងរួច។​

    ក្រោយពេល​កើតហេតុ បុរស​២​នាក់​ដែល​នៅក្នុង​រថយន្ត ត្រូវបាន​អ្នកធ្វើដំណើរ​តាមផ្លូវ​ជួយ​ទាញ​ចេញមកក្រៅ រងរបួស​ស្រាល តែ​និយាយ​ស្តាប់​គ្នា​លែង​បាន។​

    បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ តែ​ដោយ​គ្រោះថ្នាក់​នេះ​មិន​បង្ក​ដល់​អ្នកដទៃ និង​ពុំមាន​ខូ​ត​ខាត​អ្វី​ជា​ដុំកំភួន ទើប​ម្ចាស់​រថយន្ត សុំ​យក​រថយន្ត​ទៅ​ជួសជុល​អោយ​ខ្លួនឯង និង​ទៅ​ព្យាបាល​របួស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់