adverise with khmeread Phone scream again

ប្រសិនបើ​អ្នកឃើញ​របស់​នេះ​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​អ្នក ចាកចេញ​ភ្លាម​ហើយ​តេ​ទៅ ៩១១!

    ​ឧបករណ៍​នេះ​គឺជា​វត្ថុ​ធម្មតា​មួយ​ដែល​អ្នកឃើញ ទាំង​នៅក្នុង​សណ្ឋាគារ​និង​បន្ទប់ទឹក​សារ​ធារ​ណៈ​។ ឧបករណ៍​នេះ​មានមុខ​ងារ​ប្រើប្រាស់​សម្រាប់​បន្ទប់ទឹក និង​ងាយស្រួល​បំពាក់​គ្រប់កន្លែង​ក្នុង​បន្ទប់ទឹក​។ ប៉ុន្ដែ​នោះ​ក៏​អាចជា​អ្វីដែល​ឧក្រិដ្ឋជន​និង​ជន​មិនធម្មតា​កំពុង​ប្រើប្រាស់​ដើម្បី​ថតរូប​ភាព​អ្នកប្រើប្រាស់​បន្ទប់ទឹក​ផងដែរ​។​

​    ​របស់​ដ៏​អាក្រក់​មួយ​នេះ​ប្រើ​នូវ​កាមេរ៉ា​ចារកម្ម​បច្ចេកវិជ្ជា​ចុងក្រោយបង្អស់​ដើម្បី​ថត​សកម្មភាព​មនុស្ស​ក្នុង​ទី​ឯកជន​របស់​ពួកគេ​។ ឧបករណ៍​នេះ​ឧស្សាហ៍​ត្រូវ​រកឃើញ​ក្នុង​បន្ទប់​សណ្ឋាគារ និង​បន្ទប់ទឹក​ស្រីៗ​។ កុំ​មើលងាយ​របស់​នេះ បើទោះជា​វា​មើលទៅ​គួរឱ្យ​ស្រឡាញ់​និង​សាមញ្ញ​ធម្មតា ប៉ុន្តែ​ពួកវា​អាច​បំផ្លាញ​អនាគត​របស់​អ្នក​បាន​។​

​    ​ប៉ូលិស​ក្នុង​រដ្ឋ Florida កំពុង​ស៊ើបអង្កេត​កាមេរ៉ា​បង្កប់​បែបនេះ​ជាច្រើន​កន្លែង​។ ក្នុង​ឧបទ្ទវហេតុ​បី​ត្រូវ​ដែល​គេ​រាយការណ៍​ទៅ​ប៉ូលិស កាមេរ៉ា​បង្កប់​នេះ​គឺ​ក្នុង​ឧបករណ៍​សាមញ្ញ​នេះ ដោយ​វា​មើលទៅ​ដូចជា​ទំ​ពក់​ព្យួរ​អាវធំ​សាមញ្ញ​មួយ​យ៉ាង​អ៊ីចឹង​។ កាមេរ៉ា​បង្កប់​នេះ​មាន​ឱ្យ​ទិញ​នៅលើ​អន​ឡាញ ហើយ​អ្វីដែល​អាក្រក់​បំផុត នរណា​ក៏​អាច​ទិញ​វា​បានដែរ មិនមែន​សម្រាប់តែ​សណ្ឋាគារ​នោះទេ​។ កាមេរ៉ា​បង្កប់​នេះ​មើលទៅ​ដូចជា​ទំ​ពក់​ព្យួរ​អាវធំ ប៉ុន្ដែ​បើ​មើល​ឱ្យ​ជិត​ទៅ អ្នកនឹង​ឃើញ​កាមេរ៉ា​មួយ​នៅលើ​ក្បាល​ទំ​ពក់​នោះ​។​

​    ​បច្ចេកវិជ្ជា​ចុងក្រោយ​អនុញ្ញាតឱ្យ​កាមេរ៉ា​កាន់តែ​តូច​ទៅៗ ហើយ​វា​អាច​ថត​វីដេអូ​បាន​រយៈពេល ២ ម៉ោង​ឡើង​។ ដូច្នេះ​បើ​ឃើញ​របស់​នេះ​កុំ​ប៉ះ​វា ជូនដំណឹង​ទៅ​អាជ្ញាធរ​ភ្លាម​ទៅ មិនដែល​នរណា​គេ​យក​ឧបករណ៍​បែបនេះ​ដាក់​ក្នុង​បន្ទប់ទឹក​ទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់