adverise with khmeread Ali 3

មនុស្សរាប់ម៉ឺននាក់ចេញមកជូនដំណើរសពលោក មូហាម៉ាដ អាលី

          ប្រជា​ពល​រដ្ឋនៅ​​ទីក្រុង Louisville បាន​ចេញមក​ជូនដំណើរ​សពកូនប្រុស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​បំផុត​របស់​ខ្លួន ប្រកប​ដោយ​​ក្តីស្រឡាញ់​និង​ការ​គោរព​ដ៏លើ​ស​លប់។

          មនុស្ស​រាប់ម៉ឺន​នាក់​បាន​ចេញ​មក​ឈរតាម​ដងផ្លូវដែល​មាន​សភាព​ក្តៅ​ហែង​ ស្រែក​​អបអរសាទរ ទះដៃ​ទាំងអារម្មណ៍​សោកស្តាយនិងដាក់​ផ្កា​ទៅលើ​ក្បួន​រថយន្ត​ដឹកសព​របស់​អតីត​ស្តេចប្រដាល់ មូហាម៉ាដ អាលី (Muhammad Ali) ។

          ពួកគេថើប ស្ទាបអង្អែល​ ធ្វើត្រាប់ជា​អ្នក​ប្រដាល់ រត់​តាម​ក្បួន​រថយន្ត​ដូច​ដែល​កីឡាករវ័យក្មេង​ធ្លាប់​រត់ដេញតាម​រថយន្ត​ក្រុង​នៅ​តាម​វិថី​ដដែលនេះ​​ហើយ​ស្រែក​ថា “អាលី ! អាលី! អាលី !“។

          នៅពេល​នោះ​ ដោយ​មាន​មនុស្ស​ច្រើន​ពេក​រត់សំដៅ​មក​រក​ក្បួន​រថយន្ត​១៨​គ្រឿង​នៅ​លើ​កំណាត់ផ្លូវ​ចម្ងាយ​២៣​ម៉ាយល៍ ក្បួន​រថយន្ត​បាន​បន្ថយ​ល្បឿន ហើយផ្តល់​ឱកាសឲ្យ​ពល​រដ្ឋនៅ​ទីក្រុងនេះ​បាន​ចាប់ដៃ​ជាមួយ​សមាជិក​​គ្រួសារ​និង​តារាល្បីៗ​ដូចជា​ វីល ស្មីត (Will Smith) ដែល​ធ្លាប់សម្តែង​ជាអង្គ​ អាលី នៅ​ក្នុងភាព​យន្ត​កាល​ពីឆ្នាំ​២០០១។

          នេះគឺជា​ភាព​អស្ចារ្យ​របស់​បុរសម្នាក់ សូម្បីនៅពេល​លោកទទួល​មរណ​ភាព​​ក៏ដោយ ប៉ុន្តែ​លោក អាលី បាន​បង្ហាញ​​ថា លោកគឺជា​មនុស្ស​ដ៏អស្ចារ្យ​បំផុត។

          ​មនុស្ស​មកពីគ្រប់ទិសទី​បាន​ចេញមក​ដូចជា​ដំណើរធម្មយាត្រាទៅ​កាន់​ពិធី​ជួប​ជុំសាសនា​មួយ​ ដើម្បីកាន់​ទុក្ខ​ការបាត់បង់មនុស្ស​ជា​ទីស្រឡាញ់​ ប៉ុន្តែ​វា​ក៏ជា​ការអបអរនឹង​ឆាក​ជីវិត​របស់​លោក អាលី ផងដែរ ដែល​បានស្លាប់​កាលពីសប្តាហ៍​មុន​ក្នុងវ័យ​៧៤​ឆ្នាំ បន្ទាប់ពី​ប្រឈម​នឹង​ជំងឺ​អស់រយៈ​ពេល​ជាង៣០​ឆ្នាំ​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់