Str2 stgracechan lead2 tbkho.pdf e1463023827140 770x470

Grace Chan៖ ការគ្រប់គ្រង​អារម្មណ៍​មិន​សើច​ពេល​ថត​ភាពយន្ត​គឺជា​រឿង​ពិបាក​បំផុត​

​    ​កាលពី​បួន​ថ្ងៃមុន តារា​ស្រី Grace Chan ព្យាយាម​បង្ហាញ​សមត្ថភាព​តាមរយៈ​តួអង្គ​ថ្មី​ក្នុង​រឿង​ភាគ “Wulin Revival” របស់​ទូរទស្សន៍ TVB ។​

​    ​ក្នុង​ភាពយន្ត​ភាគ​នេះ នាង​សម្តែង​ជា​អង្គរក្ស​របស់​ស្តេច ដែល​ប្រើ​ឈុត​សម្លៀកបំពាក់​បែប​បុរាណ​។ នៅពេល​សួរនាំ​ថា តើ​មិត្ត​ប្រុស Kevin Cheng មាន​អារម្មណ៍​ស្ងប់ចិត្ត​ទេ Grace Chan សើច​ហើយ​បែរជា​និយាយថា “​អរគុណ​! ឪពុកម្តាយ​របស់ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ចិត្ត ពីព្រោះ​ខ្ញុំ​គ្មាន​អ្វីដែល​ត្រូវ​បង្ហាញ​ទេ​”​។​

​    ​នៅពេល​សួរថា តើ​នាង​អាច​ទ្រាំទ្រ​នឹង​ការថត​ឈុត​វាយតប់​នៅក្រោម​កម្តៅថ្ងៃ​បានទេ Grace Chan បាន​ឆ្លើយថា វា​គ្មាន​បញ្ហា​អ្វី​ទេ ប្រសិនបើ​នាង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការថត​នោះ ហើយ​ផ្ទុយទៅវិញ ការគ្រប់គ្រង​អារម្មណ៍​មិន​សើច​នោះ​គឺជា​រឿង​ពិបាក​បំផុត​របស់​នាង​ទៅវិញ​ទេ​។ នាង​បាន​និយាយថា “​ដោយសារតែ​តួអង្គ​របស់ខ្ញុំ​គឺមាន​ភាព​ហ្មត់ចត់​និង​ចិត្តដាច់ ហើយ​ខ្ញុំ​ប្រហែលជា​សើច ប្រសិនបើ​គ្រប់គ្នា​បង្ហាញ​ភាព​អស់សំណើច​នៅពេល​កំពុង​ថត​នោះ​”៕

មតិយោបល់