adverise with khmeread 1

ដឹកឈើ​ដល់​តែ​បាក់​ស្ពាន បាន​បងៗ​គាត់​ចាប់បាន​! បើ​មិន​ចឹ​ង​ទេ គឺ​ស្ងាត់ឈឹង អស់ពី​ព្រៃ​រលីង​ក៏​គ្មាន​អ្នកណា​ដឹង​ដែរ​

       ​កំពត ៖ មាន​ករណី​រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ ដឹកឈើ​ប្រណិត​ប្រភេទ​ឈើ​ម្រិញ​ពេញ​មួយ​រថយន្ត ប្រហែល​៥០​ម៉ែត្រគូប បណ្តាល​ឲ្យ​បាក់​ស្ពាន​នៅ​ចំណុច​ស្ពាន​អ្នកតា​រាជ ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក​ខេត្តកំពត នៅវេលា​ម៉ោង ១១​និង​៤៥​នាទី អា​ធ្រា​ត្រ​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ​២០១៦​នេះ ។​
    
​    ​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ និង​ជា​អគ្គនាយក ទូរទស្សន៍​អន​ឡាញ​ស៊ី​ភី​អិន បានឱ្យដឹងថា "​លោក​និង​ក្រុមការងារ​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដឹកឈើ​ពី​ឱ​រ៉ា​ល់ ឆ្ពោះទៅ​ប្រទេស​វៀតណាម ទើប​លោក​និង​ក្រុមការងារ បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឈូក ដើម្បី​ស្ទាក់​ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង​នោះ ។​
    
​    ​លោក​បន្តថា  តែដោយសារ​រថយន្ត​នោះ មិន​ព្រម​ឈប់ និង​ព្យាយាម​រត់គេច ពី​ការ​ស្ទាក់​របស់​មន្ត្រី​ជំនាញ ក៏បាន​បើក​កាត់​ស្ពាន​អ្នកតា​រាជ ទើប​បណ្តាលឱ្យ​បាក់​ស្ពាន​ទៅមុខ​មិន​រួច តៃកុង​រថយន្ត និង​ម្ចាស់​ឈើ​ក៏បាន​រត់គេចខ្លួន​អស់ បន្សល់​រថយន្ត និង​ឈើ​ពេញប្រៀប ដោយ​មិនដឹងថា​ម្ចាស់​ឈើ ជា​នរណា​នោះឡើយ​។​


    
​    ​ប្រតិបត្តិ​ការបង្ក្រាប​នេះដែរ កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​លោក តុង សែ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឈូក រីឯ​កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​លោក ហេង សុ​វុទ្ធី មេបញ្ជាការរង​មូលដ្ឋាន​ស្រុក​ឈូក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​កម្លាំង​កងរាជអាវុធហត្ថ​អូ​ដីសរ​។​
     
​    ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​ចាត់ចែង យក​រថយន្ត​និង​ឈើ​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​៕(​រូបភាព និង​អត្ថបទ​ពី​ហ្វេ​ស​ប៊ុ​ក​)​

adverise with khmeread

មតិយោបល់